- 2019-06-18 08:26:48
- ព័ត៌មាន
ទីផ្សាររថយន្ត ប្រទេសចិនធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន
- 2019-06-18 08:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីផ្សាររថយន្ត ប្រទេសចិនធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន
ចន្លោះមិនឃើញ
ទីផ្សារលក់រថយន្តរបស់ប្រទេសចិនបានធ្លាក់ចុះប្រមាណ ៣ ភាគរយ កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ ពោលគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនារយៈពេលជិតពីរទសវត្សរ៍ចុងក្រោយ។ របាយការណ៍នេះចេញផ្សាយដោយ ZoZoGo ក៏បង្ហាញថា ជំនួញនៃការផលិតរថយន្តក្នុងតំបន់អាស៊ីអាចនឹងរងផលប៉ះពាល់ជាបន្តទៀតក្នុងឆ្នាំ ២០១៩។
ការធ្លាក់ចុះបានប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកដែលតាំងមូលដ្ឋានក្នុងប្រទេសចិន ខណៈសហរដ្ឋអាមេរិកកំពុងនាំមុខជាទីផ្សាររថយន្តធំបំផុតក្នុងពិភពលោក។ ការខាតបង់ផ្នែកនាំចេញក្នុងប្រទេសចិនមានការធ្លាក់ចុះប្រមាណ ២៨ លានគ្រឿង ធៀបនឹងសហរដ្ឋអាមេរិកប្រមាណ ១៧ លានគ្រឿង ក្នុងឆ្នាំតែមួយ។
វិស័យឧស្សាហកម្មបានរងឥទ្ធិពលខ្លាំងបន្ទាប់ពីការផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ថ្លែងបញ្ជាក់ដោយលោក Michael Dunne នាយកប្រតិបត្តិនៃក្រុមហ៊ុន ZoZoGo មានប្រសាសន៍ថា៖ "ទីផ្សាររថយន្តនឹងបន្តធ្លាក់ចុះដល់ ៥ ភាគរយនាឆ្នាំ ២០១៩ ដោយសារអតិថិជនចាប់បាត់បង់ទំនុកចិត្ត ក្រោយមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន"។
រំឭកថាមិនត្រឹមតែឧស្សាហកម្មផ្នែករថយន្តនោះទេ ទៀតសោតសូម្បីតែភាគហ៊ុនរបស់ក្រុមហ៊ុនយក្សអាមេរិក Apple ក៏បន្តដាំក្បាលធ្លាក់ចុះ រហូតធ្វើឲ្យមានការភ័យខ្លាចថាសេដ្ឋកិច្ចពិភពលោកអាចប្រឈមនឹងការចុះអន់ថយ បើពុំមានចំណាត់ការច្បាស់លាស់ណាមួយជុំវិញបញ្ហានេះ៕
អានអត្ថបទ: