• 2019-06-17 03:50:49
  • ព័ត៌មាន

ក្រុមហ៊ុន​អ៊ីស្រាអែល​កំពុង​បំភ័យ​ម្ចាស់ iPhone/iPad ទាំង ១,៤ ពាន់​លាន​ឧបករណ៍

  • 2019-06-17 03:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Cellebrite របស់​ប្រទេស​អ៊ីស្រាអែល​បាន​ប្រកាស​ជា​សាធារណៈ​ថា​ខ្លួន​មាន​សមត្ថភាព​អាច​បំបែក​កូដ​សម្ងាត់​លើ​អេក្រង់ (Passcode) ​គ្រប់​ប្រភេទ នៅលើ iPhone ឬ iPad ​មិន​ថា​ដំណើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ iOS ណា​មួយ​នោះ​ទេ។

ស្រប​ពេល​ដែល​កន្លង​ទៅ​លោក Tim Cook ទើប​តែ​បង្ហាញ​ពី​ស្ថិតិ​ពី​តួ​លេខ​ឧបករណ៍ iOS ដែល​កំពុង​ដំណើរការ​ប្រមាណ​ជាង ១,៤ ពាន់​លាន​ឧបករណ៍ ហើយ​នោះ​ក៏​ជា​សារ​ព្រួយបារម្ភ​មួយ​ចំពោះ​ទិន្នន័យ​ឯកជន​ភាព​ដែល​បុគ្គល​ម្នាក់ៗ​ចង់​រក្សា​ជា​ការ​សម្ងាត់។

រាយការណ៍​ពី AppleInsider ​បាន​ឲ្យ​ដឹង​ថា​ Cellebrite ​អាច​គ្រប់គ្រង​ទាញ​យក​រាល់​ទិន្នន័យ​ទាំង​អស់​ចេញ​ពី​ឧបករណ៍ iOS ហើយ​សេវាក្ម​របស់​ខ្លួន​មួយ​នេះ​មាន​ដាក់​លក់​នៅ​លើ Online ដោយ​កន្លង​ទៅ​ធ្លាប់​បង្ហើប​ពី​តម្លៃ​ចន្លោះ​ពី ១០០ ទៅ ១ ០០០ ដុល្លារ​ ក្នុង​មួយ​កម្មវិធី។

បែប​ណា​មិញ​សម្រាប់​ឧបករណ៍​ដំណើរការ​លើ​ប្រព័ន្ធ iOS 13 ​មិន​ទាន់​ត្រូវ​បាន​ក្រុម​ខាង​លើ​បង្ហើប​ថា​អាច​លុកលុយ​ចូល​បាន​ឬ​អត់​នោះ​ទេ ប៉ុន្តែ​ក៏​នៅ​តែ​ជា​ចំណុច​អវិជ្ជមាន​ដល់​បណ្តា​ម្ចាស់ iPhone សេរ៊ី​ទាប​ដែល​ពុំ​គាំទ្រ​ការ​ដំឡើង​ទៅ iOS ជំនាន់​ក្រោយ។

រំឭក​ថា​កន្លង​ទៅ​កាល​ពី​ឆ្នាំ ២០១៦ ភ្នាក់ងារ FBI ​បាន​ប្រើប្រាស់​សេវាកម្ម​របស់ Cellebrite ​ដើម្បី​បំបែក​កូដ​សម្ងាត់​លើ​អេក្រង់​នៃ​ទូរសព្ទ iPhone 5c របស់​ឃាតករ​មួយ​រូប ​បន្ទាប់​ពី Apple ​បាន​បដិសេធ​មិន​ទទួល​ការពឹងពាក់នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Forbes ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់