- 2019-06-17 02:12:51
- ព័ត៌មាន
តម្រុយថ្មីពី iPhone 11 ដែលបង្កប់ក្នុង iOS 13
- 2019-06-17 02:12:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្រុយថ្មីពី iPhone 11 ដែលបង្កប់ក្នុង iOS 13
ចន្លោះមិនឃើញ
ប្រព័ន្ធប្រតិបត្តិការ iOS 13 ប្រភេទ Beta អាចមានបង្កប់តម្រុយអំពីការផ្លាស់ប្ដូរថ្មីលើ iPhone ដែលចេញឆ្នាំ ២០១៩។ ខាងក្រោមនេះជាតម្រុយសំខាន់ៗពីរ ដែលគេចាប់អារម្មណ៍នៅលើ iOS 13 ប្រភេទ Beta៖
១. iPhone ឆ្នាំ ២០១៩ អាចប្ដូរប្រើឌុយ USB-C
ពេលចូលទៅកាន់ Recovery Mode លើ iOS 13 គេបានប្រទះឃើញផ្ទាំងរូបភាពថ្មី មានបង្ហាញអំពីកុំព្យូទ័រ Mac និងឌុយដោតមួយ ហើយឌុយដោតនេះមិនមែនជាប្រភេទ Lightning នោះទេ។ ច្បាស់ណាស់វាជាឌុយ USB-C ដែលអាចមានន័យថា iPhone ស៊េរីថ្មីនឹងប្រើ USB-C ជំនួសឲ្យ Lightning ដែលប្រើរាប់ឆ្នាំមកហើយ។
មានខ្លះទៀតយល់ថារូបភាពនេះអាចសំដៅដល់ក្បាលសាកប្រភេទ USB-C ដែលប្រើជំនួសក្បាល USB ធម្មតា ហើយមានន័យថា Apple អាចនឹងដាក់ខ្សែប្រភេទនេះចូលក្នុងប្រអប់ iPhone រួមជាមួយដុំសាកប្រើរន្ធ USB-C មកស្រាប់តែម្ដង។
២. មុខងារ 3D Tocuh អាចត្រូវបោះបង់ចោល
ចចាមអារ៉ាមកន្លងមកបានចេញផ្សាយថា iPhone ជំនាន់ថ្មីនឹងលែងមានបំពាក់បច្ចេកវិទ្យា 3D Touch លើគ្រប់ម៉ូដែលតែម្ដង។ ដំណឹងនេះត្រូវបានបញ្ជាក់កាន់តែច្បាស់នៅក្នុង iOS 13 Beta ដោយសារការសង្កត់អេក្រង់ដើម្បីបញ្ជាមុខងារផ្សេងៗបន្ថែមទៀតនៃកម្មវិធីមួយលែងត្រូវការ 3D Tocuh ដូចមុនទៀតហើយ ពោលគេប្រើប្រាស់ Haptic Touch ជំនួស ដូចនៅលើ iPhone XR៕
ចុចអាន៖