• 2019-06-16 06:51:51
  • ព័ត៌មាន

​ណាសា ប្រទះ​ឃើញ​ឡូហ្គោ​​ដូច​ក្នុង​រឿង​ហូលីវូដ លើ​ភព​អង្គារ​

  • 2019-06-16 06:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ណាសា បាន​ប្រកាស​អំពី​ការ​ប្រទះ​ឃើញ​ដ៏​ចម្លែក​មួយ វា​គឺ​ជា​ឡូហ្គោ​នៃ​​អង្គភាព​ Star Trek Starfleet ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ ដែល​បាន​ប្រទះ​ឃើញ​នៅ​លើ​ស្រទាប់​ក្រៅ​​នៃ​​ភព​អង្គារ។

រូបភាព​ចម្លែក​នេះ​ត្រូវ​ថត​បាន​ដោយ​​យាន​ Mars Reconnaissance ដែល​ធ្វើ​ដំណើរ​លើ​គន្លង​គោចរ​របស់​ភព​​​ក្រហម​មួយ​នេះ។ សាស្ត្រាចារ្យ​​នៃ​សកលវិទ្យាល័យ​ University of Arizona បាន​ពន្យល់​ថា​ រូប​រាង​ចម្លែក​ដែល​មាន​ទីតាំង​នៅ​តំបន់ Hellas Planitia នេះ កើត​​ឡើង​ពី​​ដំណើរ​សាំញ៉ាំ​នៃ​​ផ្នូក​ខ្សាច់ កំអែភ្នំភ្លើង និង​ ខ្យល់។

​​​​សាស្ត្រាចារ្យ​បាន​និយាយ​ដែរ​ថា​ មហាជន​ច្បាស់​ជា​គិត​ថា​ការ​ប្រទះ​ឃើញ​ថ្មី​នេះ​មាន​រូបរាង​ដូច​ជា​ឡូហ្គោ​ល្បី​មួយ "វា​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​គ្រាន់​តែ​ជា​រឿង​ចៃដន្យ​មួយ​ប៉ុណ្ណោះ"។ ​ការ​ប្រទះ​ឃើញ​ថ្មី​នេះ​ក៏​បាន​ធ្វើ​ឲ្យ​តារា​ល្បីៗ​ដែល​លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត Star Trek ចាប់​អារម្មណ៍​ជា​​ខ្លាំង​ផង​ដែរ៕

ឡូហ្គោ Star Trek Starfleet

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់