• 2019-06-16 03:55:25
  • ព័ត៌មាន

LV​ ចាប់ដៃជាមួយ ​Huawei​ នាំយកស្រោមការពារស្បែកដ៏ប្រណិតសម្រាប់ P30​ ​និង​ ​P30​ ​Pro

  • 2019-06-16 03:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​យោង​តាម​ព័ត៌មាន​លើ​គេហទំព័រ​ផ្លូវការ​របស់​ ​Louis​ ​Vuitton​ ​នៅ​ប្រទេស​ចិន​ ​បាន​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​ ​LV​ ​បាន​បញ្ចេញ​ស្រោម​ការពារ​ទូរសព្ទ​ថ្មី​មួយ​ ​ដែល​ធ្វើឡើង​ពី​ស្បែក​ដ៏​ប្រណិត​​សម្រាប់​ ​Huawei​ ​P30​ ​និង​ ​P30​ ​Pro​ ​ដែល​ល្បី​ថា​ Zoom មិន​សំចៃ​​អាច​ Zoom បាន​ដល់​ឋាន​ព្រះច័ន្ទ។ ​ ​

រូបតំណាង

​ឡូយ​ដល់ហើយ​!​ គ្រាន់តែ​ឃើញ​ហើយ​ ​ស្ទើរតែ​ទប់ចិត្ត​មិនបាន​តែម្តង​!​ ​ស្រោម​ការពារ​ទូរសព្ទ​ម៉ាក​ ​LV​ ​នេះ​ ​គឺ​ពិតជា​សាក​សម​បំផុត​សម្រាប់​ម៉ូដែល​ ​P30​ ​និង​ ​P30​ ​Pro​ ​ដែល​អ្នក​នឹង​កាន់តែ​កា​លីប​និង​ ​ទាន់សម័យ​ ព្រោះ​តែ​ ​Huawei​ ​និង​ ​LV​ ​សុទ្ធតែ​ជា​ម៉ាក​ដែល​ទទួល​បានការ​ពេញនិយម​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។​

​ប្រសិនបើ​អ្នក​កំពុងតែ​ស្វែងរក​ស្រោម​ការពារ​ ​Huawei​ ​P30​ ​និង​ ​P30​ ​Pro​ ​របស់​អ្នក​ ​ស្រោម​ការពារ​ម៉ាក​ ​LV​ ​នេះ​​ អាច​ជា​ជម្រើស​ដ៏​ល្អឥតខ្ចោះ​ប្រកបដោយ​ប្រណិត​ភាព​​សម្រាប់​អ្នក​ក្នុង​ការ​ជ្រើសរើស​។​

​សម្រាប់​តម្លៃ​វិញ​ ​វា​មានតម្លៃ​ប្រហែល​ជាង​ ​៤៣០ ដុល្លារ​។​ ​ដូច​រៀង​ថ្លៃ​ ​ប៉ុន្តែ​កា​លី​ប​ហ្មង៕

អត្ថបទ៖ រក្សា

មតិយោបល់