• 2019-06-15 11:15:01
  • ព័ត៌មាន

ពលរដ្ឋ​អឺរ៉ុប ចង់ប្រើ​សេវា​ Google លើទូរសព្ទ ត្រូវ​បង់លុយ អនាគត​អាច​ដើរ​តាម​ប្រទេសចិន

  • 2019-06-15 11:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​ខែ​នេះ​​នៅ​អឺរ៉ុប Google នឹង​គិត​កម្រៃ​ (License) លើ​​​ការ​ប្រើប្រាស់​សេវាកម្ម​លើ​ Play Store និង​កម្មវិធី​ដូចជា​ YouTube និង​ Gmail ​ដើម្បី​អនុលោម​តាម​សេចក្តី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ (European Commission)។ ពាក់ព័ន្ធ​នឹង​ច្បាប់​ Antitrust គឺ Google តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ (Samsung, Huawei,...) កំណត់​ Google Search ជា Default និង​ដំឡើង​កម្មវិធី​ Chrome Web Browser ជា​ស្រេច​។

ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក ​ត្រូវ​សម្រេចចិត្ត​ថា​តើ​ការ​ប្រើ​សេវាកម្ម​ Google សម​តម្លៃ​ដែរ​ឬ​អត់​ ខណៈ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android នៅ​តែ​ប្រើ​ឥត​គិត​ថ្លៃ​ដដែល​។ ចំណុច​នេះ​ នឹង​ធ្វើ​ឲ្យ​អនាគត​ Android នៅ​អឺរ៉ុប​មាន​ការ​ប្រែប្រួល​។

ឧទាហរណ៍​ច្បាស់​ ក្នុង​ប្រទេស​ចិន​ដែល​ Google ត្រូវ​បាន​ហាមឃាត់​ទាំង​ស្រុង​។ នៅ​ចិន​ មាន​ច្រើន​ជាង​ ៤០០ App Stores ជំនួស​ឲ្យ​ការ​ប្រើ​ Google Play Store។ ក្នុង​នោះ​មាន​ ១០ App Stores បាន​ចាប់​យក​ចំណែក​ទីផ្សារ​ច្រើន​បំផុត​ រួម​មាន​ Myapp របស់​ Tencent, 360 Mobile Assistant និង​ Baidu Mobile Assistant។ Play Store (អាច​ទាញ​យក​បាន​តាម​ VPN) គ្រប់គ្រង​បាន​ត្រឹម​ ៣%​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ក្រុម​វិភាគ​ទីផ្សារ​ New zoo។

នៅ​ប្រទេស​ចិន​ App Stores នីមួយ​ៗមាន​ប្រព័ន្ធ​វាយ​តម្លៃ​ខុសៗគ្នា​។ ឧទាហរណ៍​ Myapp របស់​ Tencent និង​ 360 Mobile Assistant មាន​ផ្នែក​ដែល​បង្ហាញ​កម្មវិធី​ពេញនិយម​បំផុត​ក្នុង​ចំណោម​បុរស​ និង​ស្ត្រី​។ បើ​តាម​វេបសាយ​ App Annie អ្នក​ប្រើប្រាស់​ជនជាតិ​ចិន​ជា​មធ្យម​ប្រើ​ស្ទើរតែ​ ៤០ កម្មវិធី​លើ​ទូរសព្ទ។ តួ​លេខ​នេះ​ ខ្ពស់​ជាង​បន្តិច​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​អាមេរិក​ និង​អឺរ៉ុប​។

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​របស់​ចិន​ដូចជា​ Huawei, Oppo, Vivo និង​ Xiaomi សុទ្ធ​តែ​មាន​ App Store ផ្ទាល់​ខ្លួន​លើ​ Device។ កម្មវិធី​មួយ​ចំនួន​ បាន​ទទួល​កំណែទម្រង់​ល្អ​ប្រសើរ​ ឬ​អត់​អាស្រ័យ​លើ​អ្នក​អភិវឌ្ឍន៍​។ សម្រាប់​អ្នក​ដែល​ប្រើ​កម្មវិធី​ WeChat ដ៏​ពេញនិយម​របស់​ Tencent ក៏​នឹង​ទាញ​យក​ Myapp របស់​ Tencent ផង​ដែរ​។

App Stores ច្រើន​ អ្នក​អភិវឌ្ឍន៍​កម្មវិធី​ក្នុង​ប្រទេស​ចិន​ ក៏​ពិបាក​ដាក់​កម្មវិធីរបស់​​ខ្លួន​ចូល​ App Stores នីមួយ​ៗ ដើម្បី​ពង្រីក​វិសាលភាព​ការ​ប្រើប្រាស់​ ប៉ុន្តែ​ដោយ​ប្រើ​ពេលវេលា​យូរ​ ពួកគេ​ជ្រើសរើស​ត្រឹម​ App Stores មាន​ការ​ពេញនិយម​ប៉ុណ្ណោះ​។​

Apple App Store ឬ​ Google Play Store ស្តង់ដារ​កាត់​កម្រៃ​ត្រឹម​ ៣០% ប៉ុណ្ណោះ​រាល់​ការ​ចំណាយ​ក្នុង​កម្មវិធី​ ខណៈ​ក្រុមហ៊ុន​ទូរសព្ទ​របស់​ចិន​ ក៏​កាត់​បន្ថែម​ ៣០%ទៀត​ដែរ​ លុះត្រា​តែ​អ្នក​ប្រើប្រាស់​ចំណាយ​តាម​ WeChat Pay ឬ​ Alipay៕

អានអត្ថបទ

ប្រភព៖ The Verge អត្ថបទ៖ ប៊ុនធឿន

មតិយោបល់