- 2019-06-15 07:25:44
- ព័ត៌មាន
ស្មាតហ្វូនស៊េរីខ្ពស់មួយរបស់ Huawei នឹងដំណើរការ Hongmeng OS ដំបូងគេ
- 2019-06-15 07:25:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនស៊េរីខ្ពស់មួយរបស់ Huawei នឹងដំណើរការ Hongmeng OS ដំបូងគេ
ចន្លោះមិនឃើញ
យោងតាមប្រភពនានាបានឲ្យដឹងថា បន្ទាប់ពី Huawei បានបញ្ជូនចេញស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិបង្កើតដោយខ្លួនឯងបានចំនួន ១ លានគ្រឿង ជាជំហានបន្ទាប់ Huawei ចុះបញ្ជី ពាណិជ្ជសញ្ញានៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លើប្រព័ន្ធប្រតិបត្តិការឈ្មោះ HongMeng OS រីឯ Ark OS(សម្រាប់ទីផ្សារអន្តរជាតិ) ។
បើតាមការឲ្យដឹងពីលោក Andrew Williamson ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Huawei បានបង្ហើបប្រាប់សារព័ត៌មានថា Huawei កំពុងនឹងត្រៀមប្រកាសជាផ្លូវការនូវ OS ថ្មី(ជំនួស Android) ដែលការតេស្តដំបូងនឹងធ្វើនៅចិនមុនគេ។
បើយោងតាមប្រភពពី trustedreviews បានជឿជាក់ថា OS ថ្មីនឹងមានលើស្មាតហ្វូនស៊េរីខ្ពស់របស់ Huawei គឺអាចជា ម៉ូឌែល Mate 30 ឆ្នាំ ២០១៩។
សូមបញ្ជាក់ដែរថា ចំពោះប្រទេសដែលមានឈ្មោះក្នុងបញ្ជីនោះមានពាណិជ្ជសញ្ញានាំចេញមកក្រៅទីផ្សារចិនមានដូចជា៖ កម្ពុជា ថៃ អូស្ត្រាលី កាណាដា ឥណ្ឌូណេស៊ី ឥណ្ឌា ម៉ិចស៊ិច អេស្ប៉ាញ ស្វីស និងសហភាពអឺរ៉ុប ជាដើម។
រីឯពេលវេលានៃការប្រកាសបញ្ចេញឲ្យប្រើប្រាស់ អាចនឹងនៅក្នុងរដូវស្លឹកឈើជ្រុះ (ចន្លោះខែកញ្ញាដល់ខែធ្នូ) ឬ យូរបំផុតនិទាឃៈរដូវឆ្នាំក្រោយ ហើយ OS នេះបានត្រៀមសម្រាប់ដំឡើងលើទូរសព្ទ, Tablet, កុំព្យូទ័រ, ទូរទស្សន៍, រថយន្ត, នាឡិកា និងគ្រប់របស់ដែលអាចដំឡើង OS បាន៕
អត្ថបទទាក់ទង៖