- 2019-06-13 04:25:28
- ព័ត៌មាន
អបអរកំណត់ត្រា Download ៤០០ លានដង PUBG ចេញវគ្គថ្មីលេង ៤ ទល់ ៤
- 2019-06-13 04:25:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរកំណត់ត្រា Download ៤០០ លានដង PUBG ចេញវគ្គថ្មីលេង ៤ ទល់ ៤
ចន្លោះមិនឃើញ
ក្រុមហ៊ុន Tencent Games បានទទួលភាពជោគជ័យច្រើនសន្ធឹកសន្ធាប់ជាមួយហ្គេម PUBG Mobile ដោយកន្លងទៅថ្មីៗនេះទើបតែបំបែកតួលេខនៃការចុចទាញយក (Download) បានដល់ ៤០០ លានដង និងមានអ្នកចូលលេងប្រចាំថ្ងៃខ្ទង់ ៥០ លាននាក់។
ដើម្បីអបអរកំណត់ត្រាថ្មីនេះ ក្នុងជំនាន់ 0.13.0 ហ្គេម PUBG Mobile ក៏មានបន្ថែមនូវវគ្គថ្មីលេង ៤ ទល់នឹង ៤, ផែនទីថ្មី, Skin ថ្មី និងការកែប្រែ Setting មួយចំនួនផ្សេងទៀត។ ក្នុងកំណែអាប់ដែតក្រោយនេះ នឹងមានការបែងចែកដាច់ដោយឡែករវាងការបញ្ជាក្នុង First និង Third Person Mode បន្ថែមការពង្រឹងនូវប្រព័ន្ធការពារ Hack លាយឡំនឹង Theme ថ្មី សម្រាប់អ្នកចូលចិត្តភាពយន្ត Godzilla: King of the Monsters។
លើសពីនេះសម្រាប់អ្នកលេងលំដាប់កំពូលទាំង ១០០ ក៏នឹងមានកញ្ចប់ចែកជូនដ៏ពិសេសថែមទៀតផងដែរ។ អ្នកអាចចុចទាញយកឬអាប់ដែតបានឥឡូវនេះតាមរយៈ App Store និង Google Play។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: