• 2019-06-10 02:38:54
  • ព័ត៌មាន

ត្រៀមៗ ដឹង​ថ្ងៃ​ប្រកាស​ចេញ Galaxy Note10 ទាំង​ពីរ​ប្រភេទ​ហើយ

  • 2019-06-10 02:38:54
  • ចំនួនមតិ 104 | ចំនួនចែករំលែក 179

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​ចេញ Galaxy Note9 នៅ​ថ្ងៃ​ទី ៩ សីហា ឆ្នាំ​មុន ដូច​នេះ​រំពឹង​ថា​ Galaxy Note10 នឹង​ប្រកាស​ចេញ​នៅ​ខែ​ដូច​គ្នា​នា​ឆ្នាំ​នេះ។ ហើយ​បើ​ដំណឹង​ចេញ​ពី​កូរ៉េ​ខាង​ត្បូង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ Galaxy Note10 នឹង​ចេញ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ១០ ខែ​សីហា​ខាង​មុខ។

យ៉ាងណាក្ដី​នៅ​ឆ្នាំ​នេះ Samsung នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ចំនួន​ពីរ​ប្រភេទ​ក្រោម​ត្រកូល​ Galaxy Note នោះ​គឺ Note10 និង Note10 Pro។ គេ​បាន​ប្រទះ​ឃើញ​រូបរាង​ Render នៃ Note10 និង Note10 Pro កាល​ពី​ថ្មីៗ​នេះ ដែល​អាច​បញ្ជាក់​បាន​ថា​ស្មាតហ្វូន​ទាំង​ពីរ​មាន​រចនាបថ​ស្រដៀង​គ្នា ខុស​ត្រង់​ថា​ប្រភេទ Pro មាន​អេក្រង់​ធំ និង​មាន​កាមេរ៉ា​លើស​មួយ​គ្រាប់​នៅ​ខាង​ក្រោយ។

Galaxy Note9 ដែល​ចេញ​ឆ្នាំ​ទៅ បាន​ចេញ​លក់​នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា ដូច​នេះ​សម្រាប់​ Note10 អាច​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា ប្រសិន​បើ​វា​ពិត​ជា​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១០ សីហា​មែន៕​​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់