• 2019-06-10 01:59:44
  • ព័ត៌មាន

ចាំ​រាប់​ឆ្នាំ ទី​បំផុត Apple សម្រេច​កែប្រែ​មុខងារ​ចាស់​គំរឹលមួយ​នៅ​លើ iOS 13

  • 2019-06-10 01:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​បាន​រង់ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ជុំវិញ​ការ​ជំរុញ​ឲ្យ Apple ធ្វើ​ការ​រចនា​ជា​ថ្មី​នៅ​ទីតាំង​បង្ហាញ​ប៊ូតូង​សំឡេង (Volume HUD) ដែល​កន្លង​មក​លោត​បង្ហាញ​លើ​ទីតាំង​ចាស់​ហាក់​ធំ​ជ្រុល ​និង​រំខាន​អំឡុង​ពេល​អ្នក​ទស្សនា​វីដេអូ​ឬ​ប្រើប្រាស់​មាតិកា​ណា​មួយ។

Volume HUD លើ iOS ជំនាន់ចាស់

យ៉ាងណាមិញ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ iOS 13 ក្រុមហ៊ុន​អាមេរិក​នឹង​បញ្ចប់​ភាព​ធុញទ្រាន់​មួយ​នេះ ដោយ​ Apple បាន​រចនា​ជា​ថ្មី​ឲ្យ​ផ្នែក​បង្ហាញ​ការ​ដំឡើង​ឬ​បន្ថយ​សំឡេង​បង្រួម​តូច​ជាង​មុន​និង​មិន​សូវ​រញ៉េរញ៉ៃ​ដូច​មុន ពោល​គឺ​ដូច​ទៅ​នឹង​ការ​បង្ហាញ​ធ្លាប់​មាន​ស្រាប់​ក្នុង​ផ្ទៃ Control Center។

Volume HUD លើ iOS 13

នៅ​ពេល​អ្នក​ចុច​ប៊ូតុង​ដំឡើង​ឬ​បន្ថយ​សំឡេង នោះ​នឹង​លោត Slider bar មួយ​នៅ​ចំហៀង ដែល​អ្នក​អាច​ប្រើប្រាស់​ម្រាម​ដៃ​ Touch បញ្ជា​ឡើង​ចុះ​ផ្ទាល់​ក៏​បាន មុន​ពេល​វា​បង្រួម​តូច​ទៅ​ទីតាំង​ចំហៀង​ម្ខាង​ទៀត។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់