• 2019-06-09 04:38:23
  • ព័ត៌មាន

មាន​អ្នក​ចង់​ជាវ​ទេ! Mi Band 4 ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ហើយ តម្លៃ ៤៩,៩៩ ដុល្លារ

  • 2019-06-09 04:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ប្រកាស​ផ្លូវការ ឧបករណ៍​ពាក់​ជាប់​នឹង​ដៃ​ Xiaomi Mi Band 4 ក៏​ស្រាប់​តែ​លេច​មុខ​លើ​គេហទំព័រ Aliexpress មាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ (Pre-Order) ​ក្នុង​តម្លៃ ៤៩,៩៩ ដុល្លារ ​សម្រាប់​ប្រភេទ​មិន​គាំទ្រ NFC។

ចំពោះ​ការ​ដឹក​ជញ្ជូន​ដល់​ដៃ​អតិថិជន​យូរ​បំផុត​ត្រឹម​រយៈពេល​ជិត ១ ខែ ​ដោយ​ខាង​អ្នក​ដាក់​ឲ្យ​បញ្ជា​ទិញ​ក៏​មាន​បង្ហាញ​នូវ​លក្ខខណៈ​សម្បត្តិ​មួយ​ចំនួន​ផង​ដែរ។

ប្រភព​ចែកចាយ​បង្ហើប​ថា Mi Band 4 នឹង​ប្រើប្រាស់​អេក្រង់​ពណ៌​ទំហំ ០,៧៨ អ៊ីញ នៅ​កម្រិត​បង្ហាញ ២៤០ x ១២០ ភីកសែល។ អង្គ​គណនា​ប្រើប្រាស់​ដូច​ជំនាន់​មុន តែ​អភិវឌ្ឍ​ទំហំ​ថ្ម​ឡើង​ដល់ ១៣៥mAh បន្ថែម​នឹង​មុខងារ Bluetooth 5.0 និង​គាំទ្រ​មុខងារ​ទូទាត់​ការ​ចំណាយ NFC។

ជាង​នេះ​ក៏​នឹង​អភិវឌ្ឍ​បន្ថែម​នូវ​មុខងារ​ធ្វើ​លំហាត់​ប្រាណ​មួយ​ចំនួន បន្ថែម​នឹង​ការ​បញ្ជា​ចម្រៀង ខណៈ​អាវក្រោះ​ការពារ​ទឹក​ធុន​ដល់​ជម្រៅ ៥០ ម៉ែត្រ។ ចំពោះ​រឿងរ៉ាវ​លម្អិត​ផ្សេង​ទៀត យើង​នឹង​បាន​ដឹង​កាន់​តែ​ជាក់ច្បាស់​នា​ថ្ងៃ​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ទី ១១ ​មិថុនា​ខាង​មុខ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់