
- 2019-06-05 03:08:32
- ព័ត៌មាន
ក្រុមហ៊ុន ៤ បូកបញ្ចូលគ្នា នៅចាញ់ Apple មួយ សម្រាប់ទីផ្សារថេបប្លែតក្នុងប្រទេសចិន
- 2019-06-05 03:08:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ៤ បូកបញ្ចូលគ្នា នៅចាញ់ Apple មួយ សម្រាប់ទីផ្សារថេបប្លែតក្នុងប្រទេសចិន
ចន្លោះមិនឃើញ
ត្បិតទីផ្សារនាំចេញថេបប្លែតលើសកលលោកហាក់មានការធ្លាក់ចុះ ប៉ុន្តែសម្រាប់ទីផ្សារប្រទេសចិនបណ្តាក្រុមហ៊ុនយក្សជាច្រើននៅតែទទួលបានលទ្ធផលវិជ្ជមាន ជាពិសេសគឺក្រុមហ៊ុនមានមូលដ្ឋានក្នុងស្រុកផ្ទាល់ នេះបើតាមរបាយការណ៍ពី IDC។
ប្រភពបានបង្ហាញទិន្នន័យលក់ប្រចាំត្រីមាសទី ១ ក្នុងឆ្នាំ ២០១៩ សម្រាប់ទីផ្សារប្រទេសចិនដោយក្នុងនោះ Apple បន្តឈរតំណែងទី ១ មាន ៤២,៩ ភាគរយស្មើនឹងតួលេខលក់ចេញ ២,២៨ លានគ្រឿង។
ក្រុមហ៊ុន ៤ ឈរចំណាត់ថ្នាក់បន្ទាប់បូកបញ្ចូលគ្នាក៏មិនទាន់ស្មើក្រុមហ៊ុនយក្សអាមេរិកមួយនោះដែរសម្រាប់ទីផ្សារលក់ចេញថេបប្លែតនាត្រីមាសដំបូងនេះ។ Huawei ដែលឈរលេខ ២ ក្តោបក្តាប់ទីផ្សារបាន ២៧,១ ភាគរយស្មើនឹងតួលេខ ១,៤៤ លានគ្រឿង ស្របពេល Xiaomi ឈរលេខ ៣ មាន ៣០០ ០០០ គ្រឿងឬ ៥,៦ ភាគរយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: