• 2019-06-04 01:31:37
  • ព័ត៌មាន

Xiaomi Mi 9 Explorer ត្រូវ​ស្មាតហ្វូន​ក្រុមហ៊ុន​ចិន​ដូច​គ្នា​ទម្លាក់​ពី​តំណែង​កំពូល​ហើយ

  • 2019-06-04 01:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មេសា​កន្លង​ទៅ Xiaomi Mi 9 Explorer Edition បាន​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​នាម​ជា​ស្មាតហ្វូន​ Android មាន​កម្លាំង​ម៉ាស៊ីន​ល្អ​ដាច់​គេ វាយតម្លៃ​ដោយ AnTuTu។ ដោយឡែក​នៅ​ខែ​ឧសភា​ទើប​បញ្ចប់​ថ្មីៗ​នេះ Xiaomi បាន​ធ្លាក់​លេខ ជំនួស​ដោយ Gaming Smartphone ម៉ូឌែល Nubia Red Magic 3 ឆ្មក់​យក​តំណែង​កំពូល​វិញ។

Red Magic 3 ​ទទួល​បាន​ពិន្ទុ​វាយ​តម្លៃ​ខ្ពស់​ដាច់​គេ​ដល់​ទៅ ៣៨០ ៩២១ ពិន្ទុ តាម​ពី​ក្រោយ​ដោយ ZTE Axon 10 Pro ​មាន ៣៧៦ ៩១៦ ពិន្ទុ ប្រកៀក​នឹង​ស្មាតហ្វូន​ឈរ​កំពូល​តារាង​ចាស់​គឺ Mi 9 Explorer Edition មាន ៣៧៦ ០៩២ ពិន្ទុ។

បន្ត​នោះ​មាន Black Shark 2, Xiaomi Mi 9, Meizu 16s, OnePlus 7 Pro, Lenovo Z6 Pro ដែល​បញ្ចប់​នៅ​លេខ ៨ សុទ្ធ​សឹង​ជា​ស្មាតហ្វូន​របស់​ប្រទេស​ចិន មុន​ឆ្លង​ចូល​លេខ ៩ និង ១០ គឺ​ក្រុមហ៊ុន Samsung មាន​ធុន​ខ្ពស់ Galaxy S10 និង Galaxy S10+ ដែល​បាន​ពិន្ទុ ៣៦២ ៤៥០ និង ៣៦១ ៣៩៤ ពិន្ទុ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់