• 2019-06-03 02:16:48
  • ព័ត៌មាន

​​ឆ្នាំង​សាក Galaxy Note 10 ​នៅ​តែ​​សាក​លឿន​ដូច​ព្យុះ​ តែ​មិន​មែន ១០០ វ៉ាត់​ទេ

  • 2019-06-03 02:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​មាន​ដំណឹង​​ផ្លូវការ​ស្ដី​ពី​បន្ទះ​ឈីប​ថ្មី​ PD controllers ២ ​ដែល​ជា​ប្រភេទ​ដុំ​សាក​ ​និង​ខ្សែ​សាក USB Type-C ​ដែល​មាន​កម្លាំង​បញ្ជូន​ដល់​ទៅ​ ១០០ វ៉ាត់​ប្រកាស​ចេញ​ដោយ ​Samsung ​កាល​ពី​សប្ដាហ៍​មុន។ យ៉ាង​ណា​មិញ ​ស្រាប់​តែ​ របាយការណ៍​ថ្មី​បាន​ឲ្យ​ដឹង​ថា ​ដុំ​សាក​នោះ​ពិត​ជា​មាន​មែន ​ប៉ុន្តែ​មិន​មែន​ជា​ឆ្នាំង​សាក​របស់ Galaxy Note 10 ​នោះ​ទេ។

​ផ្ទុយ​ទៅ​វិញ ​ឆ្នាំង​សាក Note 10 ​នឹង​មាន​កម្លាំង​បញ្ជូន​ត្រឹម ៤៥ វ៉ាត់​ល្បឿន​លឿន​នៅ​ក្នុង​ប្រអប់​តែ​ម្តង​ ដែល​លំនាំ​នេះ​អាច​នឹង​ដើរ​តាម​សិស្ស​ច្បង​ ​Galaxy Note 9 ​ដែល​មក​ព្រម​ជាមួយ​នឹង​ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង​បញ្ជូន ១៥ វ៉ាត់។

រូបភាព render

​ត្បិត​ថា​ការ​បង្ហាញ​ខ្លួន​របស់ Galaxy Note 10 ​នៅ​មិន​ទាន់​ប្រកាស តែ​យ៉ាង​ណា​មិញ​គេ​​ដឹង​ថា ​ស្មាតហ្វូន​លំដាប់​កំពូល​របស់ Samsung ​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​សីហា​ខាង​មុខ​នេះ ដូច​ការ​ប្រកាស​កាល​ពី​ឆ្នាំ​មុនៗ​ដែរ ហើយ​មាន​​ជម្រើស​ពណ៌ ៤ ដោយ​ពីរ​ប្រភេទ​ប្រើ​សេវា 4G និង​ពីរ​ប្រភេទ​ទៀត​ប្រើ​សេវា​ 5G។

Galaxy Note10 ទាំង​ពីរ​គឺ​មាន​ជម្រើស​អេក្រង់​ទំហំ ៦,២៨ អ៊ីញ ដែល​មាន​កាមេរ៉ា​ក្រោយ ៣ គ្រាប់ និង​អេក្រង់​ ៦,៧៥ អ៊ីញ មាន​កាមេរ៉ា​ក្រោយ​ ៤ គ្រាប់៕

រូបភាព render

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់