• 2019-05-28 06:31:17
  • ព័ត៌មាន

កាន់​តែ​មាន​ទឹកមាត់​លេប ហាងឆេង Bitcoin ឡើង​មួយ​កាក់ ជិត ៩ ពាន់​ដុល្លារហើយ

  • 2019-05-28 06:31:17
  • ចំនួនមតិ 147 | ចំនួនចែករំលែក 141

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​ចន្ទ​កន្លង​ទៅ​តម្លៃ​រូបិយប័ណ្ណ​ឌីជីថល Bitcoin បាន​មាន​ការ​កើន​ឡើង​ខ្ពស់​រហូត​ដល់​ទៅ​ជិត ៩ ពាន់​ដុល្លារ។ ទិន្នន័យ​ចេញ​ពី Bitcoin Price Index របស់ Coindesk ​បាន​បង្ហាញ​ពី​តម្លៃ​ឡើង​ច្រាល​បំផុត​ដល់​ទៅ ៨ ៩៣៧ ដុល្លារ ពោល​គឺ​កើន​ខ្ពស់​មិន​ធ្លាប់​មាន​គិត​ចាប់​ពី​ថ្ងៃ​ទី ១១ ឧសភា ឆ្នាំ ២០១៨។

វេលា​ម៉ោង ០៩:៥០ នាទី​ព្រឹក (ម៉ោង​នៅ​ហុងកុង) នៅ​ថ្ងៃ​ចន្ទ Bitcoin ឡើង​ប្រមាណ ៩ ភាគរយ​ត្រឹម​រយៈ​ពេល ២៤ ម៉ោង ដែល​អាច​លក់​ចេញ​ក្នុង​តម្លៃ​ប្រមាណ ៨ ៧៨៨ ដុល្លារ។ ជា​រួម​តួ​លេខ​នេះ​កើន​បាន ១៤០ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់។

កំណើន​នៃ​តម្លៃ​កាក់ BTC ផ្តើម​កើន​ខ្ពស់​ឥត​ឈប់ឈរ បន្ទាប់​ពី​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ងាក​មក​វិនិយោគ​និង​ចាប់​អារម្មណ៍​លើ​រូបិយប័ណ្ណ​ឌីជីថល សោត​យ៉ាង​ដូច​ជា​ក្រុមហ៊ុនស្មាតហ្វូនតៃវ៉ាន់ HTC ​បាន​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ដែល​ផ្តោត​សំខាន់​លើ​មុខងារ​រក្សា​ទុក​ទិន្នន័យ​នៃ​កាក់​ឌីជីថល​របស់​អ្នក​ប្រើប្រាស់ មិន​ខុស​ពី Facebook ​ដែល​ដុតដៃដុតជើង​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់​ខ្លួន​នៅ​ឆ្នាំ ២០២០។

ទៅ​មើល​រូបិយប័ណ្ណ​ផ្សេង​ទៀត​ដូច​ជា Ethereum ដែល​ធំ​បំផុត​លំដាប់​ទី ២ ​ក៏​កើន​ឡើង​ប្រមាណ ៧ ភាគរយ​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ។ រំឭក​ថា​សម្រាប់ Bitcoin តម្លៃ​ខ្ពស់​បំផុត​ធ្លាប់​ហក់​ដល់ ១៩ ០០០ ដុល្លារ/ឯកតា នា​ចុង​ឆ្នាំ ២០១៧។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់