• 2019-05-26 02:24:30
  • ព័ត៌មាន

អ្នក​ប្រើ​ប្រាស់ OnePlus 7 Pro កំពុង​ជួប​បញ្ហា​ខ្មោច​លង​លើ​អេក្រង់ (វីដេអូ)

  • 2019-05-26 02:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7 Pro បាន​ដល់​ដៃ​អ្នក​ប្រើ​ប្រាស់​រយៈពេល​ ១ សប្ដាហ៍​មក​ហើយ ហើយ​ពេល​នេះ​មាន​ការ​រាយការណ៍​ពី​បញ្ហា​ដែល​អ្នក​ប្រើ​ប្រាស់​បាន​ជួប​ប្រទះ​ ដោយ​គេ​បាន​ឲ្យ​ឈ្មោះ​ថា "Ghost Touching”។

នៅ​ក្នុង​កន្លែង​ពិភាក្សា​គ្នា (Forum) លើ​វិបសាយ​ OnePlus អ្នក​ប្រើ​ប្រាស់​បាន​រៀប​រាប់​អំពី "Ghost Touching” ថា​​ការ​ចុច​លើ​ផ្នែក​ខាង​លើ​នៃ​អេក្រង់​បាន​កើត​មាន​ឡើង​ដោយ​ឯងៗ ទោះ​បី​ជា​ម្រាម​ដៃ​របស់​ពួក​គេ​មិន​បាន​ប៉ះ​ផ្នែក​នោះ​ក្ដី។

ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​អំពី​បញ្ហា​ដ៏​ក្ដៅ​គគុក​មួយ​នេះ ៖

អ្នក​ប្រើ​ប្រាស់​ OnePlus 7 Pro អាច​សាក​ល្បង​លើ​បញ្ហា​នេះ​បាន​ ដោយ​ដំឡើង​កម្មវិធី​ឈ្មោះ​ថា​ CPU-Z។ បើក​កម្មវិធី​នេះ​ចោល​ប៉ុន្មាន​នាទី កុំ​ឲ្យ​អេក្រង់​រលត់។ ប្រសិន​បើ​ប្រទះ​ឃើញ​មាន​សកម្មភាព​កើត​ឡើង​​លើ​អេក្រង់ ទោះ​បី​អ្នក​មិន​បាន​ប៉ះ​វា​ក្ដី​នោះ នោះ​ហើយ​ជា​ "Ghost Touching”។

ប្រសិន​បើ​បិទ​អេក្រង់​ ហើយ​បើក​វិញ បញ្ហា​នេះ​នឹង​លែង​មាន​ ប៉ុន្តែ​វា​ទំនង​ជា​នឹង​កើត​មាន​ឡើង​ម្ដង​ទៀត​នៅ​ពេល​ក្រោយ។ មក​ទល់​ពេល​នេះ​គេ​មិន​ច្បាស់​ពី​មូលហេតុ​នៃ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។ បើ​សិន​បញ្ហា Software អាច​ដោះ​ស្រាយ​បាន​ងាយ ប៉ុន្តែ​បើ​បញ្ហា Hardware វិញ OnePlus ត្រូវ​ពិបាក​ហើយ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់