• 2019-05-17 08:31:53
  • ព័ត៌មាន

ស្រួល​ហើយ! ​អ្នក​ចូលចិត្ត​លេង​ខ្លា​ឃ្លោក លេង​ហើយបានលុយជាង ២លានរៀល​

  • 2019-05-17 08:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ទើបតែ​ស្គាល់ មុន្នី ខ្លា​ឃ្លោក ជា​លើក​ដំបូង​ នេះ​ជាកម្ម​វី​ធី​សប្បាយៗ ដែល​បាន​បង្កើត​ដោយ Metfone​។ ដូច​អ្វី​អ្នក​កំពុង​គិត នេះ​ជាកម្ម​វី​ធី​លេង​ខ្លា​ឃ្លោក តាម​ប្រព័ន្ធ Internet ( Online ) ដែល​មាន​ចំណុច​ទាក់ទាញ​ត្រង់​អ្នក​ត្រូវ​ក្រឡុក Smart Phone ដើម្បី​ដឹង​ល​ទ្ធ​ផល​ឈ្នះ ឬ ចាញ់ ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះគឺ MC(​កាក់​មុន្នី​) ដែល​អ្នក​ប្រមូលបាន អាច​ប្តូរ​បានជា វត្ថុ​អនុស្សាវរីយ៍​ឡូយៗ​ជាច្រើន ក៏ដូចជា Internet data by Metfone និង​រង្វាន់​ធំជាងគេ​គឺ ទឹកប្រាក់​ចំនួន ២ ០១៩ ០០០រៀល​​។​

អ្នក​អាច​ប្រមូល​MC(​កាក់​មុន្នី​) បាន​តាម​របៀប​ដូចខាងក្រោម៖

  • ឈ្នះ​ពី​ការចាក់​លើ​រូប​សំណាង​ណាមួយ នៃ​រូប​ទាំង​៦​
  • ចូល​លេង​មុន្នី ខ្លា​ឃ្លោក រាល់ថ្ងៃ​
  • ចូល​លេង​មុន្នី ខ្លា​ឃ្លោក ចំ​ថ្ងៃ​ខួប​កំ​ណើ​ត​
  • ក្លាយជា​អតិ​ថិ​ជនថ្មី​របស់ Metfone​
  • សម្រាប់​អតិថិ​ជន Metfone រាល់​ការបញ្ចូល​លុយ ១ដុល្លារ នឹង​ទទួលបាន ១ ០០០ MC​

លើសពី​នេះ​ទៅទៀត Tip ដែល​កាន់​ពិសេស និង​ឆាប់​បាន MC(​កាក់​មុន្នី​) ច្រើន​បំផុត​នោះគឺ ការ​ប្តូរ រូប​សត្វ​ប្រតិ​ទិន ៣​ក្នុង​ចំណោម​រូប​សត្វ​ទាំង ១២ ដើម្បី​ប្តូរ​បាន ១២ ៣៤៥ MC(​កាក់​មុន្នី​) និង​ប្រមូល​គ្រប់​រូប​សត្វ​ប្រតិ​ទិន​ទាំង​ ១២ដើម្បី​ប្តូរ​បាន ២ ០១៩ ០០០ MC។

តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ទទួលបាន រូប​សត្វ​ទាំង​១២នោះ​? ងាយ​ខ្លាំងណាស់​! ចាក់​រូប​សំណាង ៣ នៃ​រូប​សំណា​ងទាំង​ ៦ ​ដែល​អ្នក​គិតថា​អាច​ចេញ រួច​ក្រឡុក Smart Phone ហើយ​បើ​អ្នកឈ្នះ អ្នកនឹង​ទទួលបាន​រូប​សត្វ​ណាមួយ​ក្នុង​ចំណោម​រូប​សត្វ​ទាំង​១២។ ម្យ៉ាង​អ្នក​ក៏​អាច​ផ្ញើ ឬ សុំ រូប​សត្វ​ណាមួយ ពី​មិត្ត​របស់​អ្នក​បាន ដោយ​គ្រាន់តែ​ចូល​ទៅកាន់ Menu រួច​ចុច “​សត្វ​តំណាង​ឆ្នាំ​ទាំង១២ ” ហើយ​រើស រូប​សត្វ​ណាមួយ​នៃ​រូប​សត្វ​ទាំង​១២ ដែល​អ្នក​ចង់បាន ឬ ចង់​ផ្ញើ រួច​វាយ​ឈ្មោះ Facebook ឬ លេខ​ទូរ​ស័​ព្ទ​របស់គេជា​ការ​ស្រេច​។

Metfone បង្កើត​មុខងារ ចែក​រំលែក​រូប​សត្វ​ទាំង​១២ ជាមួយ​មិត្តភក្តិ​របស់​អ្នក ក្នុង​គោល​បំណង ចែក​រំលែក​ភាព​សប្បាយរីករាយ​តាម​រយៈ​មុន្នី ខ្លា​ឃ្លោក ទៅកាន់​មិត្តភ័ក្ដិ បង​ប្អូន​ញ​តិ​មិត្ត​ជិត​ឆ្ងាយ ក៏ដូចជា​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក ដើម្បី​បង្កើន​នូ​វ​ភាព​ជិតស្និទ្ធ​រវាង​គ្នា​នឹង​គ្នា សាមគ្គីភាព ដោយ​ជួយ​គ្នា​ប្រមូល រូប​សត្វ​ឱ្យ​បាន​គ្រប់​ ១២ ដើម្បី​ប្តូរ​យករ​ង្វាន់​ធំ​ដែល​មានតែ​មួយ​រ​ង្វាន់​គត់​គឺ ទឹកប្រាក់​សុទ្ធ​ចំនួន 2,019,000 រៀល​។​

ក្រៅពីរ​ង្វាន់​ធំ អ្នក​ក៏​អាច​ប្តូរ MC(​កាក់​មុន្នី​) ជា​វត្ថុ​អនុ​ស្សាវ​រី​យ៍​ឡូយៗ​ជាច្រើន​ផ្សេង​ទៀត ដែល​មាន​ដូចជា​អាវយឺត​ ដុំសា​ក​ថ្ម Power Bank ខ្នើយកើយ​ក​ មួក​ ដប​ទឹក​ ស្រោម​ទូរ​ស័ព្ទ Iphone X, XS, XS max, Samsung S9, 10S+, Oppo F9, Internet data by metfone ពី 5GB ទៅដល់​20 GB និង ទឹកប្រាក់​5 ដុល្លារ​។

តោះ​! ចាំ​អង្កាល់​ទៀត មកលេង​មុន្នី ខ្លា​ឃ្លោក​ជាមួយគ្នា​ឥឡូវ​នេះ ហើយ​កុំភ្លេចហៅ​មិត្តភក្តិ​ជួយ លេង​គ្នា​ផង ដើម្បី​ឆាប់​បាន​រ​ង្វាន់​ធំ នោះ​អី​!!!​ Link ​ដើម្បី​ចូលរួម​: www.munnylucky.com

បញ្ជាក់​៖

  • ការ​ប្តូរ រូប​សត្វ​ប្រតិ​ទិន 3​នៃ​រូប​សត្វ​ទាំង​12 ដើម្បី​យក 12,345 MC(​កាក់​មុន្នី​)​និង​រូប​សត្វ​ប្រតិ​ទិន​ទាំង​12 ដើម្បី​យក 2,019,000 MC(​កាក់​មុន្នី​)​ គឺ​អាច​ប្តូរ​បាន​តែម្តង​ប៉ុណ្ណោះ​។​
  • មាន​តែ​អ្នកប្រើប្រាស់​ប្រព័ន្ធ Metfone ប៉ុណ្ណោះ​ដែល​អាច​ប្តូរ​យករ​ង្វាន់​ទាំងអស់​នេះ​បាន​។

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់