- 2019-05-16 08:25:00
- ផលិតផលថ្មី
Nokia ចេក ឡើងដល់ 4G LTE អាចលេង WhatApp និង Facebook ទូទាំងពិភពលោក
- 2019-05-16 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia ចេក ឡើងដល់ 4G LTE អាចលេង WhatApp និង Facebook ទូទាំងពិភពលោក
ចន្លោះមិនឃើញ
Nokia 8110 ឬហៅតាមរូបរាងភាសាបែបកំប្លែងថា “Nokia ចេក" ទើបត្រូវបានក្រុមហ៊ុនHMD Global ប្រកាសថាដំណើរការប្រព័ន្ធអ៊ុនធើណិត 4G LTE និងអាចតំឡើងកម្មវិធីដ៏ពេញនិយមគឺ WhatApp និង Facebook បានទូទាំងពិភពលោក។
ទូរសព្ទ Nokia “ចេក" នេះថ្មកាន់បាន ២៥ ថ្ងៃ មានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Smart Feature, ប្រើបន្ទះឈីប 205 Mobile Platform របស់ Qualcomm, RAM ទំហំ ៥១២ MB និង អង្គផ្ទុកទិន្នន័យទំហំ ៤ GB។
អេក្រង់ជាប្រភេទអេក្រង់ធម្មតាមានទំហំ ២,៤ អ៊ីញ កម្រិត QVGA។ កាមេរ៉ាខាងក្រោយមានទំហំ ២ MP ថ្មកាន់បាន ២៥ ថ្ងៃ និងមានហ្គេមពស់ (Snake) ដែលជាហ្គេមល្បីមួយ។ លើសពីនេះមានប្រព័ន្ធ 4G/LTE និងមានជាប្រភេទស៊ីមពីរទៀតផង។
គួរដឹងថា Nokia 8110 ស៊េរីថ្មីបានចាប់ផ្ដើមចេញលក់ដំបូងនៅប្រទេសវៀតណាម និង សិង្ហបុរី ដោយមានតម្លៃលក់ប្រមាណ ៨០ ដុល្លារ។ សម្រាប់លក់នៅខ្មែរគឺ ៦៩ ដុល្លារ៕
អត្ថបទទាក់ទង៖