• 2019-05-14 09:26:00
  • ព័ត៌មាន

តិចណូ បើក​កម្មវិធី​ប្រជែង​គ្នា​ផ្នែក​​វិទ្យាសាស្ត្រ​ឲ្យ​រង្វាន់​ជើង​ខ្លាំង​លេខ ១ ជាង ១ ​ពាន់​ដុល្លារ

  • 2019-05-14 09:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Techno​ ​Innovation​ ​Challenge​ ​Cambodia​ ​គឺជា​ការប្រកួត​ប្រជែង​ជា​ក្រុម​ ​ទៅលើ​ ​ការបង្កើត​សមិទ្ធផល​ពី​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា​ ​(​STEM​)​ ​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​បំផុត​ ​សម្រាប់​ដោះ​ស្រាយ​បព្ហា​ជាក់ស្តែង​ក្នុង​ប្រទេស​ ​ដែល​កម្មវិធី​នេះ​បាន​រៀបចំឡើង​ដោយ​ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​សាលា​តិ​ចណូ​)​ មាន​រយៈពេល​ប្រកួត​ ​៤​ ​សប្តាហ៏​។​

-​ជ័យលាភី​លេខ​ ​1​:​ ​1,250​$​

-​ជ័យលាភី​លេខ​ ​2​:​ ​1,000​$​

-​ជ័យលាភី​លេខ​ ​3​:​ ​750​$​ និង​រង្វាន់​ផ្សេង​ៗ​ជាច្រើន​ទៀត​!។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ បាន​សហ​ប្រ​ត្ត​បត្តិ​ការ​ជាមួយ​ដៃគូ​ ​USAID​ ​COMET​ ​និង​ ​សាកល​វិទ្យាល័យ​ ​TEXAS​ ​A​&​M​ ​University​ ​College​ ​of​ ​Engineering​ ​ក្នុង​គោលបំណង​ជំរុញ​ជំនាញ​បច្ចេកទេស​ ​ភាពជា​សហគ្រិន​ ​ការ​ច្នៃប្រឌិត​បង្កើត​ថ្មី​ ​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​និង​គណិតវិទ្យា​(​STEM​)​។​ ​នឹង​រៀបចំ​ការប្រកួត​ សម្រាប់​និស្សិត​មក​ពី​គ្រប់​គ្រឹះស្ថាន​ឧត្តម​សិក្សា គឺការ​ច្នៃប្រឌិត​ ​“​Techno​ ​Innovation​ ​Challenge​”​​។​

Follow Page: Techno Innovation Challenge Cambodia

ក្រុមជ័យលាភីឆ្នាំមុន(២០១៨)

អត្ថបទ៖ រក្សា

មតិយោបល់