- 2019-05-10 02:00:34
- ព័ត៌មាន
ធ្លាយហើយ! គ្រឿងម៉ាស៊ីន OnePlus 7 Pro ដឹងតែពេញចិត្ត
- 2019-05-10 02:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយហើយ! គ្រឿងម៉ាស៊ីន OnePlus 7 Pro ដឹងតែពេញចិត្ត
ចន្លោះមិនឃើញ
សល់ ៤ ថ្ងៃទៀតប៉ុណ្ណោះ OnePlus 7 Pro នឹងប្រកាសចេញជាផ្លូវការ ក្នុងពេលតែមួយជាមួយ OnePlus 7 ធម្មតា។ OnePlus 7 Pro ជាម៉ូដែលដែលគេរំពឹងទុកច្រើនជាងគេ ដោយសារលេចឮថាមានបំពាក់លក្ខណៈសម្បត្តិខ្លាំងដល់កំពូលតែម្ដង។
នៅថ្ងៃនេះដែរប្រភពចំនួនពីរបានចេញផ្សាយអំពីលក្ខណៈសម្បត្តិពិសេសៗរបស់ OnePlus 7 Pro រួមទាំងរូបរាងច្បាស់ៗរបស់ស្មាតហ្វូនកំពូលនេះ។ រូបរាងរបស់វាមិនខុសពីរូបរាងលេចធ្លាយកន្លងទៅប៉ុន្មានទេ ដែលមានអេក្រង់លាតពេញផ្ទៃ និងមានកាមេរ៉ា Selfie ផុសឡើង។
ចំពោះលក្ខណៈសម្បត្តិដែលទទួលបានចុងក្រោយនេះ មានដូចខាងក្រោម ៖
អេក្រង់ AMOLED រាងកោងទំហំ ៦,៦៧ អ៊ីញ អាចបង្ហាញរូបកម្រិត ១៤៤០ x ៣១២០ ភីកសែល
ដង់ស៊ីតេរូបភាពមាន ៥១៦ ភីកសែល/អីញ មានល្បឿន Refresh 90 Hz និងបង្កប់ដោយទ្រនាប់ស្កេនម្រាមដៃ
ប្រើបន្ទះឈីប Snapdragon 855 ជាមួយ GPU Adreno 640
មានជម្រើស RAM 6 GB/ROM 128 GB, 8 GB/ROM 256 GB និង 12 GB/256GB ដែលមានតម្លៃ ៦៩៩ ដុល្លារ, ៧៤៩ ដុល្លារ និង ៨១៩ ដុល្លារ
ទម្ងន់ ២១០ ក្រាម
កាមេរ៉ាមេកម្រិត ៤៨ MP ជា Sensor Sony IMX586 ដែលមាន Aperture f/1.0 មានមុខងារ OIS
កាមេរ៉ាទីពីរជាប្រភេទ Wide-Angle មានកម្រិត ១៦ MP ជាមួយ Aperture f/2.2 ដែលថតរូបបានក្នុងទំហំ ១១៧ ដឺក្រេ
កាមេរ៉ាទីបីជាប្រភេទ Zoom មានកម្រិត ៨ MP ជាមួយ Aperture f/2.4 និងអាច Zoom បាន ៣ ដង
អាចថតវីដេអូកម្រិត 4K/60fps និងវីដេអូ Slo-Mo កម្រិត 1080p/240fps
កាមេរ៉ា Selfie កម្រិត ១៦ MP ជា Sensor Sony IMX471 ដែលមាន Aperture f/2.0 និងមុខងារ EIS
មានថាមពលថ្មទំហំ ៤០០០ mAh ជាមួយបច្ចេកវិទ្យាសាកបានលឿន ៣០ វ៉ាត់
ចុចអាន៖