• 2019-05-07 08:25:00
  • ព័ត៌មាន

​ទូរសព្ទ​ Gaming ជំនាន់ ២ ​របស់ Xiaomi នឹងប្រកាសចេញនៅឥណ្ឌាឆាប់ៗនេះ

  • 2019-05-07 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

​ប្រទេស​ឥណ្ឌា ​ទើប​នឹង​ទទួល​បាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​ស្ថាប័ន ​BIS (Bureau of Indian Standards) ​អំពី​វត្តមាន​ទូរសព្ទ Gaming ជំនាន់ ២ ​របស់ Xiaomi គឺ Black Shark 2 ​នៅ​ដំណាច់​ខែ​ឧសភា​ខាង​មុខ​នេះ។

​ស្មាតហ្វូន Black Shark 2នឹង​មាន​បំពាក់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcom Snapdragon 855 SoC ជាមួយ RAM ទំហំ 12GB ។ លើស​​ពី​នេះ​ទៀត ​ក៏​នឹង​បង្កើន​ល្បឿន​ដំណើរការ​លឿន​ជាង​មុន​ប្រមាណ ៦០ ភាគរយ ជាមួយ​ប្រព័ន្ធ​បញ្ចុះ​កម្តៅ Liquid Cool 3.0។

​Black Shark 2 មាន​បំពាក់​អេក្រង់​ប្រភេទ Super AMOLED ទំហំ ៦,៣៩ អ៊ិញ​កម្រិត​បង្ហាញ​រូបភាព​លើ​អេក្រង់ ២ ៣៤០x ១ ០៨០ ភីកសែល។

វា​នឹង​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ(៤៨+១២ MP) មាន​ថាមពល​ថ្ម ៤០០០ មីលីអំពែ​ម៉ោង និង​មាន​ជម្រើស​មេម៉ូរី 128GB អ្វី​ដែល​ពិសេស​អតិថិជន​ក៏​រំពឹង​នឹង​មាន​ជម្រើស​ក្នុង​ការ​ជ្រើសរើស​យក​ជំនាន់​ធូរ​ថ្លៃ RAM 8GB ផង​ដែរ។

នេះតម្លៃដាក់លក់នៅអឺរ៉ុបចេញកាលពីខែមុន

-ជម្រើស RAM 6GB មេម៉ូរី 128GB តម្លៃ ៥៤៩ ដុល្លារ​

-ជម្រើស RAM 8GB មេម៉ូរី 128GB តម្លៃ ៥៩៩ ​ដុល្លារ

-ជម្រើស RAM 8GB មេម៉ូរី 256GB ​តម្លៃ ៦៤៩ ​ដុល្លារ​

-ជម្រើស RAM 12GB ​មេម៉ូរី ​256GB ​តម្លៃ ​៨៤៨ ដុល្លារ។

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់