
- 2019-04-30 04:02:14
- ព័ត៌មាន
បើកឡានរាល់ថ្ងៃច្រើនបើប្រហែសរឿងទាំងនេះ ច្បាស់ឧស្សាហ៍រត់រកជាងមិនខាន
- 2019-04-30 04:02:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកឡានរាល់ថ្ងៃច្រើនបើប្រហែសរឿងទាំងនេះ ច្បាស់ឧស្សាហ៍រត់រកជាងមិនខាន
ចន្លោះមិនឃើញ
អ្នកដែលមានរថយន្តប្រើប្រាស់ភាគច្រើន តែងតែមិនសូវខ្វាយខ្វល់ពីរឿងដែលអាចធ្វើឲ្យរថយន្តមានបញ្ហា ដោយគ្មានមូលហេតុត្រូវចំណាយពេលវេលារត់រកជាង ចំណាយប្រាក់ជួសជុល។
បើកបរលើសល្បឿនកំណត់
លោក ហែម ហេន ជាជាងជួសជុលរថយន្តនៅការាសឡាន 664 ម្ដុំផ្លូវ 2004 ប្រាប់ថា ពេលបើកបរគួរកំណត់ល្បឿនរថយន្តជាអតិបរិមាឲ្យបានច្បាស់លាស់ ទោះស្ថិតក្នុងស្ថានភាពផ្លូវបែបណាក៏ដោយដូចជាការបើកបររថយន្តដែលលឿនពេកលើផ្លូវមានគ្រលុកច្រើន និងអាចប៉ះពាល់ដល់គ្រឿងម៉ាស៊ីនរថយន្ត បើកបរលឿនហើយឈប់ភ្លាមៗ អាចប៉ះពាល់ដល់ប្រព័ន្ធប្រេងម៉ាស៊ីន មិនត្រូវជាន់លឿនពេកពេលចាប់ផ្ដើមបើកដំបូង ព្រោះម៉ាស៊ីននៅត្រជាក់មិនទាន់ដំណើរការបានល្អ។
មិនឧស្សាហ៍យករថយន្តទៅ Check នៅការាស
ពេលទិញរថយន្ត ត្រូវមានកាលវិភាគយករថយន្តទៅឲ្យអ្នកជំនាញត្រួតពិនិត្យ កុំឲ្យមានបញ្ហាទាន់ពេលជាពិសេសនៅពេលបើកបរប្រសិនបើមានលោតសញ្ញា Check គួរយករថយន្តទៅពិនិត្យជាបន្ទាន់ ព្រោះអាចមានបញ្ហាត្រង់ចំណុចណាមួយដែលអ្នកមិនអាចមើលឃើញនឹងភ្នែកទទេ។
ត្រូវពិនិត្យកង់ ប្រព័ន្ធហ្វ្រាំនិងប្ដូរប្រេងម៉ាស៊ីនមុនពេលចេញដំណើរ
ត្រូវពិនិត្យសំបកកង់ជាប្រចាំកុំឲ្យមានបញ្ហាទាន់ ព្រោះក្រៅពីចំណាយលើការជួសជុលប្ដូរថ្មី វាអាចបង្កឲ្យមានបញ្ហាពេលបើកប ត្រួតពិនិត្យមើលកម្រិតប្រេងម៉ាស៊ីន ជាតិរំអិលឧស្សាហប្ដូរប្រេង ដោយផ្អែកលើកាលវិភាគ ឬចម្ងាយគីឡូដែលអ្នកបានប្រើប្រាស់ Check មើលប្រេងហ្វ្រាំង ប្រេងអំប្រ៊ីយ៉ា កុំឲ្យអស់ជៀសវាមានបញ្ហាពេលកំពុងបើកបរ។
ត្រូវឧស្សាហ៍លាងសម្អាត
លោក សេង ម៉ារ៉ា ម្ចាស់ការាសលាងរថយន្ត រស្មី HKលាងរថយន្តបានប្រាប់ Sabay ថា មិនត្រូវទុករថយន្តរហូតដល់ប្រឡាក់ខ្លាំងមានធូលីដីឡើងក្រាសត្រូវយករថយន្តទៅលាងសម្អាតយ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍ ត្រូវទៅរកអ្នកជំនាញដែលមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ និងផលិតផលច្បាស់លាស់ដូចជា សាប៊ូ ថ្នាំលាងសម្អាតត្រឹមត្រូវនិងដឹងពីរបៀបលាងសម្អាតច្បាស់លាស់ដែលមិនធ្វើឲ្យរថយន្តរបស់អ្នកឆ្កូតនៅថ្មី និងមានសោភ័ណភាពពេលបើកបរ រក្សាគ្រឿងបង្គំរថយន្តនៅរឹងមាំ លើសពីនេះអ្នកគួរតែយករថយន្តទៅ ប៊ូលាឲ្យបានពីរដងក្នុងមួយឆ្នាំដើម្បីរក្សាទឹកថ្នាំ នៅស្អាតល្អ៕