• 2019-04-29 02:11:37
  • ព័ត៌មាន

កេង​​លុយ​បាន​ផុយៗ​ពេក Google បិទ​ចោល​កម្មវិធី-ហ្គេម​ទាំង ៤៦ ចេញ​ពី Play Store

  • 2019-04-29 02:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​ធ្វើ​ការ​ដក​សិទ្ធ​ក្រុម​អ្នក​អភិវឌ្ឍ (Developer) ដ៏​ល្បីល្បាញ​របស់​ចិន​ឲ្យ​ឈ្មោះ DO Global ចេញ​ពី Play Store ​ក្រោយ​ភ្នាក់ងារ​ស្រាវជ្រាវ BuzzFeed រក​ឃើញ​ថា​បណ្ដា App ដែល​ផលិត​ដោយ​ក្រុម​ខាង​លើ​ល្មើស​លើ​ការ​លួច​បន្លំ​និង​បំពាន​សិទ្ធ​អ្នក​ប្រើប្រាស់។

DO Global ត្រូវ​បាន​ស្គាល់​ជា​ផ្នែក​មួយ​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​ក្រុមហ៊ុន​យក្ស​ចិន Baidu រក​ឃើញ​ថា​មាន​ផលិត​ផ្សាយ​នូវ​​ផ្ទាំង​ពាណិជ្ជកម្ម​ក្លែងក្លាយ​ដើម្បី​បង្ខំ​ឲ្យ​អ្នក​ប្រើ Click ចូល​ ក្នុង​គោលដៅ​បង្កើន​ចំណូល​ឆាប់​រហ័ស​បំផុត។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ Google បាន​បញ្ជាក់​ថា៖ "យើង​បាន​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​និង​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្នុង​ការ​វិនិយោគ​លើ​ធនធាន​ណា​ដើម្បី​ប្រឆាំង​នឹង​ការ​ក្លែង​បន្លំ​ក៏​ដូច​ជា​ការ​រំលោភបំពាន​ទូទាំង​សកលលោក ដោយ​យើង​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ក្នុង​ការ​ដក​សិទ្ធ​របស់​ក្រុម​អ្នក​អភិវឌ្ឍ (Developer) ដែល​រក​ឃើញ​ថា​មាន​ប្រើប្រាស់​នូវ AdMob ឬ Publish on Play ​ជា​គោលដៅ​ផ្សព្វផ្សាយ​កម្មវិធី​របស់​ពួក​គេ"។

បញ្ជាក់​ថា​ក្នុង​នោះ​មាន ៦ កម្មវិធី-ហ្គេម ដែល​ស្វែងរក​ឃើញ​ដោយ​ភ្នាក់ងារ​ខាង​លើ​ថា​មាន​បញ្ចូល​កូដ​នៃ Ad-Clicking ក្លែងក្លាយ ពោល​គឺ​វា​នៅ​តែ​ដំណើរការ​ជា​ធម្មតា ត្បិត​អ្នក​ប្រើ​បាន​បិទ​ចេញ​ពី​កម្មវិធី​ក៏​ដោយ។ DO Global កន្លង​មក​មាន​ចេញ​ផ្សាយ App ប្រមាណ ១០០ នៅ​លើ PlayStore ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ភាគ​ច្រើន​មាន​ប្រើ​ឈ្មោះ "Pic Tools Group" តាំង​នាម​ឲ្យ Developer ហើយ​មាន​ប្រមាណ ៤៦ ត្រូវ​បាន​បិទ​ចោល​ទាំង​ស្រុង​ហើយ។ នេះ​បើ​តាម​របាយការណ៍​លម្អិត​ពី Buzzfeed។

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ ដែល Google អនុវត្ត​លើ​វិធានការ​ដ៏​ក្តៅ​គគុក​បែប​នេះ ដោយ​កាល​ពី​ខែ​មករា​កន្លង​ទៅ​ក្រុមហ៊ុន​ក៏​បាន​លុប​ចោល​ហ្គេម​ចំនួន ៦០ ចេញ​ពី Play Store ដូច​គ្នា បន្ទាប់​ពី Check Point រក​ឃើញ​ថា​មាន​លួច​បញ្ចូល​នូវ​កូដ​មិន​ល្អ​ដែល​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​អាសអាភាស ជាមួយ​គោលដៅ​កំណត់​ទៅ​លើ​អ្នក​ប្រើប្រាស់​ដែល​ជា​កុមារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ The Verge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់