- 2019-04-28 03:11:53
- ព័ត៌មាន
រូបរាងចុងក្រោយនៃ iPhone XI រាងមិនខ្ចីដូរ ថែមកាមេរ៉ាមួយគ្រាប់
- 2019-04-28 03:11:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបរាងចុងក្រោយនៃ iPhone XI រាងមិនខ្ចីដូរ ថែមកាមេរ៉ាមួយគ្រាប់
ចន្លោះមិនឃើញ
OnLeaks ដែលជាគណនី Twitter ដ៏ល្បីមួយតែងបញ្ចេញដំណឹងច្បាស់ៗទាក់ទងនឹងចំណុចពិសេសនៃស្មាតហ្វូនដែលមិនទាន់ប្រកាសចេញនោះ បានបញ្ចេញរូបភាពជាច្រើនសន្លឹកដែលអះអាងថាជារូបរាងចុងក្រោយនៃ iPhone ជំនាន់ថ្មី ដែលស្នងតំណែងពី iPhone XS។
iPhone ជំនាន់ថ្មីនេះគេបានឲ្យឈ្មោះថា iPhone XI (iPhone 11)។ ផ្នែកខាងក្រោយរបស់វាគឺមានលក្ខណៈខុសពី iPhone XS ត្រង់ថា មានកាមេរ៉ារហូតដល់ ៣ គ្រាប់ និងមានការរៀបចំជាដុំបួនជ្រុង។ កាមេរ៉ា ៣ នេះរំពឹងថានឹងមានកាមេរ៉ាមេ, កាមេរ៉ាប្រភេទ Telephoto និងកាមេរ៉ាថ្មីគឺប្រភេទ Wide-Angle។
នៅផ្នែកខាងមុខវិញគឺមានរចនាបថដដែល ដោយមានអេក្រង់ OLED ទំហំ ៥,៨ អ៊ីញ ពោលដូចជា iPhone X និង iPhone XS ដែរ។ គេមិនប្រទះឃើញរន្ធ USB-C នៅលើ iPhone ជំនាន់ថ្មីនេះទេ មានន័យថា Apple នៅតែបន្តប្រើរន្ធ Lightning ដូចដើម។
គេរំពឹងថា Apple នឹងប្រកាសចេញអ្នកស្នងតំណែង iPhone XR, iPhone XS និង iPhone XS Max នៅខែកញ្ញាដូចឆ្នាំមុន ដោយនឹងចេញលក់នៅសប្ដាហ៍បន្តបន្ទាប់៕