• 2019-04-27 02:26:00
  • ព័ត៌មាន

នេះតម្លៃឡានវៀតណាម ៣ ចេញលក់ហើយ ល្មម​ទិញ​ទេ?

  • 2019-04-27 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​វៀតណាម​​ Vinfast បាន​បង្ហាញ​ចេញ​រូបរាង​ និង​តម្លៃ​លក់​រថយន្ត​​ ៣ ម៉ូដែល​របស់​ខ្លួន​​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

ម៉ូដែល Fadil

រថយន្ត​ទាំង​ ៣ ម៉ូដែល​ ​មាន​រួម​ម៉ូដែល​ Fadil ជា​ប្រភេទ​ SUV ​ខ្នាត​តូច, ម៉ូដែល​ Lux A2.0 ជា​ប្រភេទ​ Sedan ប្រណិត និង​ម៉ូដែល​ Lux SA2.0 ជា​ប្រភេទ​ SUV ប្រណិត។ រថយន្ត​ Fadil ទើប​បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង ខណៈ​រថយន្ត​ Lux A2.0 និង Lux SA2.0 បាន​បង្ហាញ​វត្តមាន​លើ​ឆាក​អន្តរជាតិ​នៅ​ប្រទេស​បារាំង​រួច​មក​ហើយ។

ម៉ូដែល Lux A2.0

​​​​គួរ​ដឹង​ថា​សម្រាប់​ការ​ដាក់​លក់​ដំណាក់​កាល​ដំបូង​ ម៉ូដែល​ Fadil មាន​តម្លៃ​ប្រមាណ​ ១៤ ៣៦៩ ដុល្លារ, ម៉ូដែល​ Lux A2.0 មាន​តម្លៃ​​ប្រមាណ​ ៣៤ ២១៣ ដុល្លារ និង​ម៉ូដែល​ Lux SA2.0 មានត​តម្លៃ​ប្រមាណ​ ៤៨ ៥៨៣ ដុល្លារ។

ម៉ូដែល Lux SA2.0

ចំណែក​តម្លៃ​ពេញ​របស់​រថយន្ត​ទាំង​បី​ម៉ូដែល​គឺ​​ប្រមាណ​ ១៨ ០០០ ដុល្លារ, ៥៨ ៤២៥ ដុល្លារ និង​តម្លៃ​ ៧៧ ៧៥៨ ដុល្លារ ទៅ​តាម​ម៉ូដែល​នីមួយៗ។ រថយន្ត​ទាំង​បី​នេះ​នឹង​ត្រូវ​ដាក់​លក់​លើក​ដំបូង​ចាប់​ពី​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ ខាង​មុខ៕

អត្ថបទទាក់ទង៖

ប្រភព៖ Zing អត្ថបទ៖ សុខហេង

មតិយោបល់