• 2019-05-02 02:53:11
  • ព័ត៌មាន

EZECOM បរិច្ចាគ​មួកសុវត្ថិភាព និង​អប់​រំពី​សុវត្ថិភាព​ចរាចរ​ណ៍ ដល់​សិស្សានុសិស្ស​ក្នុង រាជធានី​ភ្នំពេញ​

  • 2019-05-02 02:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទូទាំង​ពិ​ភព​លោក មនុស្ស​ជាង ៣​ពាន់​៤​រយ​នាក់​បាន​ស្លាប់​នៅលើ​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ ហើយ​មនុស្ស​រាប់លាន​នាក់​ត្រូវបាន​រង​របួស ឬ​ពិការ​រៀងរាល់ឆ្នាំ​ដោយសារ​បញ្ហា​នេះ​។ កុមារ អ្នក​ថ្មើរជើង អ្នកជិះ​កង់ និង​មនុស្ស​ចាស់ គឺជា​ក្រុម​បុគ្គ​ល​ដែល​ងាយ​រង​គ្រោះ​ខ្លាំង​បំផុត​។ បញ្ហា​គ្រោះថ្នាក់​ចរាច​រណ៍បាន​បង្ក​ឱ្យ​មនុស្សជាតិ​ខាតបង់​ថវិកា និង​ធន​ធាន​ជាច្រើន ព្រម​ទាំង​គំរាមកំហែង​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំ​បាត់​ភាពក្រីក្រ និង​ការ​អភិ​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​ពិ​ភព​លោក​ទៀតផង​។​

តាម​ប្រព័ន្ធ​ទិន្ន​ន័​យ​ជន​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៧ ចំនួន​អ្នកស្លាប់ ៧៥%​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ទោចក្រយាន​យ​ន្ត និង​រង​របួស​ក្បាល​ហើយ​មានតែ ៦៩%​ប៉ុណ្ណោះ​ដែល​ពាក់​មួកសុវត្ថិភាព​។ ខ​ណៈ​ពេលដែល​ប្រទេស​កម្ពុជា​ត្រូវ​បានធ្វើការ លើកលែង​បណ្ណ​បើកបរ​ម៉ូតូ តាម​ទិន្ន​ន័យ​បឋម​ដែល​ប្រមូលបាន​យើង​សង្កេតឃើញថា ៩%​ជា​អ្នក​ថ្មើរជើង ២%​អ្នកស្លាប់​ជា​កុមារ ៧%​ជា​កុមារ​ដែលមាន​អាយុ​តិចជាង​ ១៥​ឆ្នាំ ២៦% ជា​កុមារ​សិក្សា នៅ​បឋមសិក្សា​។ ទាំង​នេះ​ជាមូល​ហេតុដែល​កិច្ចការ​លើកកម្ពស់​ការ​យល់ដឹង​អំ​ពី​សុវត្ថិភាព​ចរាច​រណ៍ និង​សកម្មភាព​លើកកម្ពស់​សុវត្ថិភាព​លើ​ដងផ្លូវ​នៅតែមាន​សារៈ​សំខាន់​។​

ដើម្បី​ចូលរួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន EZECOM បាន​សហការ​ជាមួយ​អង្គការ​ស​ម្ព័​ន្ឋ​ដើម្បី​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក (CRY) ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃទី​ ២៦ មេសា ឆ្នាំ​២០១៩ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ពី​ពី​សុវត្ថិភាព​ចរាច​រណ៍ និង​ចែក​មួកសុវត្ថិភាព​ដោយ​ឥតគិតថ្លៃ​ដល់​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ឧកញ៉ា ហ៊ុន នាង បាក់​ខែង នៅក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​គោល​បំណង​ដើម្បី​បង្ហាញ​ការងារ​លើកកម្ពស់​ការ​ពាក់មួក​សុ​វ​តិ្ថ​ភាព​ឲ្យ​បាន​គ្រប់​គ្នា ជាពិសេស​សុ​វ​តិ្ថ​ភាព​របស់ប្អូន​សិស្សានុសិស្ស និង​អ្នកប្រើប្រាស់​ផ្លូវ​ផ្សេងៗ​ទៀត​។

លោក ថា​ន ថេន នាយក​ផ្នែក​ពាណិជ្ជកម្ម ក្រុមហ៊ុន EZECOM បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ “​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ពិតជា​អាច​កាត់បន្ថយ​បាន ប្រសិនបើ​គ្រប់​គ្នា​គោរ​ព​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ជាប់ខ្ជួន និង​ប្រើប្រាស់​ឧបករណ៍​ការពារ​ខ្លួន​សម​រម្យ ដូចជា ការពាក់​មួកសុវត្ថិភាព​អោយ​អោយបាន​ត្រឹមត្រូវ ជាដើម​។​”

លោក​បាន​បន្ថែមថា៖ “​កត្តា​មនុស្ស​ជា​កត្តា​ចម្បង​ទីមួយ ដែល​ជះ​ឥទ្ធិ​ពល​លើ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា​។ ដូច្នេះ​ខ្ញុំ​យល់ឃើញថា វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ គឺ​ការបន្ត​លើកកម្ពស់​ការ​យល់ដឹង​របស់​របស់​ប្រជា​ពល​រដ្ឋ​គ្រប់​វ័យ​អំពី​ច្បាប់​ចរាច​រណ៍ និង​ការលើកទឹកចិត្ត​អោយ​ប្រជា​ពល​រដ្ឋ​គោរ​ព​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់ៗ​គ្នា​។​”​

លោកស្រី លឹម សុខ​ជា ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ (CRY) បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​មិនមែន​ជា​បញ្ហា​របស់​បុគ្គ​ល​ណា​តែម្នាក់ឯង​នោះ​ទេ វា​ជា​បញ្ហា​របស់​យើងទាំងអស់គ្នា និង​ស​ង្គ​ម​កម្ពុជា​ទាំងមូល ហើយ​ទាមទារ​ឲ្យ​មានការ ចូលរួម​ដោយ​យកចិត្តទុកដាក់​ក្នុង​ការ​ដោះ ស្រាយ​ដើម្បី​ឲ្យ​ថយចុះ​មក​នៅ​កំ​រិត​មួយ ទាប​បំផុត​។ យើង​ពិតជា​អាច​ការពារ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នេះ​ឲ្យ​ធ្លាក់ ចុះមក​នៅ​កំ​រិត​មួយ​ទាប​បំ​ផុត​ប្រសិនបើ​យើងទាំងអស់គ្នា ទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការ​ជាតិ​-​អន្តរជាតិ អង្គការ​មនុស្ស​ធ​ម៌ ផ្នែក​ឯក​ជន និង​អ្នកប្រើប្រាស់​ផ្លូវ​រួមគ្នា ចូលរួម​ទាំងអស់គ្នា តាម​ល​ទ្ធភាព​ធនធាន និង​ជំនាញ​បច្ចេកទេស​ដែល​យើង​មាន និង​កំពុង​ប្រតិបត្តិ​ការកា​រងារ​។​

សកម្មភាព​នេះ​នឹង​ជួយ​ដោយផ្ទាល់​ដល់​សិស្សានុសិស្ស និង​ប្រជា​ជន​ចំនួន ៨៥០​នាក់ នៅក្នុង​រាជធានី​ភ្នំពេញ តាម​រយៈ​ការចែក​មួកសុវត្ថិភាព​ចំ​ចំនួន ២៨៥​មួក​សុ​វ​តិ្ថ​ភាព និង​ការ​ចែកចាយ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ការ​អប់​រំ​ចរាចរណ៍​ជាច្រើន​ផងដែរ​។ ក្រុមហ៊ុន EZECOM សង្ឃឹមថា​តាម​រយៈ​ការ​ខិត​ខំប្រឹងប្រែង​នេះ ដងផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់ទាំងអស់គ្នា​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់