• 2019-04-25 02:46:38
  • ព័ត៌មាន

ស៊ូបារុ ចាប់​ផ្ដើម​ដំណើរ​ការ​រោង​ចក្រ​ដំឡើង​រថយន្ត​នៅ​ប្រទេស​ថៃ ដើម្បី​ផ្គត់ផ្គង់​ទី​ផ្សារ​អាស៊ី​អាគ្នេយ៍

  • 2019-04-25 02:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

ក្រុម​ហ៊ុនតាន់ចុង អ៊ីនធើណេសិនណល លីមីធីត បាន​សម្ពោធ​រោង​ចក្រ​ដំឡើង​រថយន្ត​ ស៊ូបារុ ជាផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី២៣ មេសា ២០១៩ ដែល​ស្ថិត​នៅ​លើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ​ ក្នុង​តំបន់​សេដ្ឋកិច្ច ឡាដ្រកបាង ប្រទេស​ថៃ។

ការ​វិនិយោគ មាន​​ទំហំ​ទឹក​ប្រាក់ ៥ ពាន់​លាន​បាត (ស្មើ​នឹង ១៥៧ លាន​ដុល្លារ) ដែល​មាន​សមត្ថភាព​អាច​ដំឡើង​រថយន្ត​បាន​ចំនួន ៦០០០ គ្រឿង សម្រាប់​ប្រតិបត្តិការ​ឆ្នាំ​ដំបូង ក្នុង​គោល​បំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​អតិថិជន​ដែល​និយម​ប្រើ​ប្រាស់​រថយន្ត ស៊ូបារុ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ដៃ​គូសហប្រតិបត្តិ​ការ​រួម​មាន

ក្រុមហ៊ុន តាន់ចុង ស៊ូបារុ អូតូម៉ូធីវ លីមីធីត (TCSAT) គឺ​ជា​ការ​វិនិយោគ​រួម​គ្នា​វាង ក្រុមហ៊ុន តាន់ចុង អ៊ីនធើណេសិនណល លីមីធីត ដែល​មាន​ករ​គ្រប់​គ្រង់​ភាគ​ហ៊ុន ៧៤,៩% ចំណែក​ក្រុមហ៊ុន ស៊ូបារុ ខបភើរេសិន គ្រប់​គ្រង់​ភាគ​ហ៊ុន​ចំនួន ២៥,១%។

សូមបញ្ជាក់ថា ប្រទេស​ថៃ គឺ​ជា​ទី​តាំង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​សមត្ថភាព​ដំឡើង​រថយន្ត និង​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ច្រើន ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដំឡើង និង​ប្រកួត​ប្រជែង​ទីផ្សារ​អ្នក​ប្រើ​ប្រាស់៕

រូបភាព​ផ្ដល់ឲ្យ​ដោយ TCSAT

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់