• 2019-04-25 02:37:16
  • ព័ត៌មាន

បិទ​បាន​មួយ​សប្តាហ៍ ឥណ្ឌា​បើក​ឲ្យ​ប្រើ TikTok វិញ ប៉ុន្តែ​ត្រូវខាត​លុយ​រាប់​លាន

  • 2019-04-25 02:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្តាហ៍​មុន​កម្មវិធី​កម្សាន្ត​ TikTok ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​សម្រេច​ផ្អាក​ឲ្យ​លែង​ដំណើរការ​នៅ​លើ Store បន្ទាប់​ពី​រក​ឃើញ​ថា​មាន​ចែកចាយ​មាតិកា​មិន​សមរម្យ សម្រប​ទៅ​នឹង​ការ​រិចរិល​នៃ​វប្បធម៌ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ក៏​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី Reuters និង CNN Business បាន​ចុះ​ផ្សាយ។

TikTok ដែល​មាន​អ្នក​ប្រើប្រាស់​ប្រចាំ​ខែ​ខ្ទង់ ១២០ លាន​នាក់​ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ស្វែងរក​ឃើញ​នៅ​លើ​ App Store និង Google Play Store។ ក្នុង​ដំណាក់កាល​នោះ​ក្រុមហ៊ុន​មេ ByteDance ដែល​ជា​អ្នក​បង្កើត​កម្មវិធី​កម្សាន្ត​នេះ​ឡើង បង្ហើប​ថា​មាន​ការ​ខាតបង់​ចំណូល​ខ្ទង់ ៥០០ ០០០ ដុល្លារ ​ក្នុង​មួយ​ថ្ងៃៗ​អំឡុង​ពេល​ហាមប្រាម​នេះ។

តាម​សេចក្តី​ថ្លែងការណ៍​ចេញ​ពី​អ្នកនាំពាក្យ​របស់ TikTok បាន​សាទរ​ចំពោះ​ការ​សម្រេច​លើកលែង​នេះ​ថា៖ "យើង​ពិត​ជា​រីករាយ​ចំពោះ​ការ​សម្រេចនេះ ហើយ​យើង​ជឿជាក់​វា​ក៏​ត្រូវ​បាន​សាទរ​ខ្លាំង​ផង​ដែរ​ពី​បណ្តុំ​អ្នក​ប្រើប្រាស់ TikTok របស់​យើង​នៅ​ប្រទេស​ឥណ្ឌា ដោយ​យើង​ក៏​នឹង​មាន​អំណរគុណ​ជុំវិញ​ឱកាស​ដើម្បី​បន្ត​បម្រើ​ដល់​អ្នក​ប្រើ​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង"។

បញ្ជាក់​ថា​សព្វថ្ងៃ​ឥណ្ឌា​និង​សហរដ្ឋអាមេរិក ជា​តំបន់​តែ​ពីរ​គត់​ដែល​ត្រូវ​បាន TikTok កំណត់​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ចូល​ដំណើរការ​បាន លុះ​ត្រា​ពួក​គេ​មាន​អាយុ​យ៉ាង​តិច​បំផុត​ ១៣ ឆ្នាំ។ ក្រៅ​ពី​ល្បីល្បាញ​នៅ​តំបន់​អាស៊ី កម្មវិធី​កម្សាន្ត​ចែកចាយ​វីដេអូ​ខ្នាត​ខ្លី​នេះ​ក៏​លេចធ្លោ​ខ្លាំង​ទាំង​នៅ​ចក្រភព​អង់គ្លេស រុស្ស៊ី ម៉ិកស៊ីកូ និង​ប៉ាគីស្ថាន​ជា​ដើម៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ engadget | theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់