• 2019-04-25 02:04:04
  • ព័ត៌មាន

LG ចង់ដកខ្លួនពីទឹកដីកូរ៉េ មកបើករោងចក្រនៅវៀតណាម ក្រោមហេតុផលសំខាន់មួយ

  • 2019-04-25 02:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​របស់​កូរ៉េ​ LG ត្រូវ​បាន​រាយការណ៍​ថា​នឹង​ផ្អាក​ការ​ផលិត​ស្មាតហ្វូន​ក្នុង​រោងចក្រ​ប្រទេស​កូរ៉េ​ខាងត្បូង​ ដោយ​មាន​ផែនការ​ផ្លាស់ប្ដូរ​មក​ផលិត​ក្នុង​រោងចក្រ​នៅ​ទឹក​ដី​ប្រទេស​វៀតណាម​វិញ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ។​

សង្កត់​លើ​ហេតុផល​ចម្បង​មួយ​គឺ LG ចង់​កាត់​បន្ថយ​ថ្លៃ​ដើម​លើ​ការ​ផលិត និង​មួយ​ផ្សេង​ទៀត​ដើម្បី​ជួយ​ជ្រោមជ្រែង​វិស័យ​ឧស្សាហកម្ម​ស្មាតហ្វូន​របស់​ខ្លួន បន្ទាប់​ពី​ទទួល​បាន​ភាព​ដុនដាប​ខ្លាំង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

ទីផ្សារ​ស្មាតហ្វូន​របស់ LG ត្រូវ​បាន​មើល​ឃើញ​ថា​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​ពី​បណ្តា​ស្មាតហ្វូន​ធុន​ទាប​របស់​ប្រទេស​ចិន ដោយ​កន្លង​ទៅ​មាន​តែ​ត្រកូល LG G8 មួយ​គត់​ដែល​ហាក់​ទទួល​បាន​ភាព​លេចធ្លោ​គួរ​ឲ្យ​កត់សម្គាល់​លើ​ទីផ្សារ ត្បិត​បាន​ជួប​បញ្ហា​បច្ចេកទេស​មួយ​ចំនួន។

ទៅ​ថ្ងៃ​មុខ​តាម​ការ​ព្យាករណ៍ LG មិន​ទំនង​ជា​ដើរ​ចេញ​ពី​ទីផ្សារ​ស្មាតហ្វូន​ទាំង​ស្រុង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​រំពឹង​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​ប្រទេស​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​អនាគត៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់