- 2019-04-24 02:42:36
- ព័ត៌មាន
ឡាន Camry ស៊េរីថ្មី លក់នៅវៀតណាម តម្លៃថោកជាងនៅថៃទៅទៀត
- 2019-04-24 02:42:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Camry ស៊េរីថ្មី លក់នៅវៀតណាម តម្លៃថោកជាងនៅថៃទៅទៀត
ចន្លោះមិនឃើញ
រថយន្ត Toyota Camry ស៊េរីថ្មីដែលបានកែប្រែរូបរាងថ្មីទាំងស្រុង បានចេញលក់ជាផ្លូវការនៅប្រទេសវៀតណាម កាលពីថ្ងៃទី ២៣ ខែមេសាម្សិលមិញនេះ។
រថយន្តដែលលក់នៅវៀតណាម មានចែកចេញជាពីរប្រភេទគឺប្រភេទ 2.0G និងប្រភេទ 2.5Q ដែលត្រូវបាននាំចូលពីប្រទេសថៃទាំងស្រុង មិនមែនដំឡើងក្នុងស្រុកដូចស៊េរីមុននោះទេ។ ហេតុផលអាចដោយសារតែរថយន្តនាំពីប្រទេសថៃទៅកាន់វៀតណាមលែងយកពន្ធនាំចូលដូចមុន។
រថយន្ត Toyota Camry ប្រភេទ 2.0G គឺមានតម្លៃលក់ ១,០២៩ ពាន់លានដុង ដែលស្មើប្រមាណ ៤៤ ១៦៥ ដុល្លារ និងប្រភេទ 2.5Q មានតម្លៃ ១,២៣៥ ពាន់លានដុង ដែលស្មើប្រមាណ ៥៣ ០២៤ ដុល្លារ។ នៅលើទីផ្សារប្រទេសថៃវិញ រថយន្ត Camry ស៊េរីថ្មីមានតម្លៃចាប់ពី ១,៤៤៥ លានបាត ដែលស្មើប្រមាណ ៤៥ ១២៣ ដុល្លារ សម្រាប់ប្រភេទ 2.0G។
ការប្រកាសចេញតម្លៃ Camry ស៊េរីថ្មីនេះ ធ្វើឲ្យសារព័ត៌មានវៀតណាមមានការភ្ញាក់ផ្អើល ដោយសារភ្នាក់ងារលក់ធ្លាប់បានទម្លាយថាតម្លៃរបស់រថយន្តស៊េរីថ្មីនេះ អាចមានខ្ទង់ ១,៦ ពាន់លានដុង ឬស្មើ ៦៨ ៦៩២ ដុល្លារឯណោះ៕
ចុចអាន៖