• 2019-04-22 01:52:56
  • ព័ត៌មាន

មើល​វីដេអូ​បង្ហាញ​រាង​ Highlander ឆ្នាំ ២០២០ ស្អាត​ប្លែក​ពី​មុន​យ៉ាងណា?

  • 2019-04-22 01:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Highlander ស៊េរី​ឆ្នាំ ២០២០ បាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ស្ទើរ​តែ​ទាំង​ស្រុង ខុស​ពី​ស៊េរី​ឆ្នាំ ២០១៩ ដែល​វា​គឺ​ជា​ជំនាន់​ទី​​បួន​ នៃ​ត្រកូល​​រថយន្ត​ SUV មួយ​នេះ។

ប្រៀប​​ធៀប​នឹង​ជំនាន់​មុន រថយន្ត​ Highlander ជំនាន់​ថ្មី​នេះ ត្រូវ​បាន​គេ​អះអាង​ថា​អាច​​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់​ជាង​មុន, ធន់​ជាង​មុន​ និង​មាន​គុណភាព​ផលិត​ខ្ពស់​ជាង​មុន ដោយ​ផ្អែក​លើ​គ្រោង​ឆ្អឹង​ថ្មី​ឈ្មោះ​ថា​​ Toyota New Global Architecture (TNGA-K)។ រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង ដែល​អាច​​ផ្ដល់​កម្លាំង ២៩៥ សេះ។ ចំណែក​ប្រភេទ Hybrid គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ដែល​ប្រើ​ប្រេង​ឥន្ធនៈ​ជា​មធ្យម​ ៦,៩ លីត្រ/១០០ គ.ម។

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​រូបរាង​របស់​ Toyota Highlander ស៊េរី​ឆ្នាំ ២០២០ ដែល​តាំង​បង្ហាញ​ក្នុង​កម្មវិធី​ New York Auto Show ឆ្នាំ ២០១៩ ៖

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់