
- 2019-04-22 01:22:18
- ផលិតផលថ្មី
មើលមួយភ្លែតស្មានតែក្បាលចាក់ចម្រៀង តាមពិតឧបករណ៍សប់ខ្យល់របស់ Xiaomi ស្មោះ
- 2019-04-22 01:22:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលមួយភ្លែតស្មានតែក្បាលចាក់ចម្រៀង តាមពិតឧបករណ៍សប់ខ្យល់របស់ Xiaomi ស្មោះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនXiaomi បានចេញផ្សាយនូវឧបករណ៍ថ្មីមួយឲ្យឈ្មោះថា Air Pump ដែលរូបរាងសម្លឹងមួយភ្លែតស្មានតែម៉ាស៊ីនចាក់ចម្រៀងខ្នាតតូច ផ្ទុយទៅវិញឧបករណ៍នេះប្រើសម្រាប់បញ្ចូលសម្ពាធខ្យល់ទៅវិញទេ។
ស្ថិតក្នុងតម្លៃ ៣០ ដុល្លារ អតិថិជនអាចទទួលបានឧបករណ៍បញ្ចូលខ្យល់តួខ្លួនតូច មានវិមាត្រ ១២៤x៧១x៤៥,៣ ម.ម ដោយអមមកជាមួយអេក្រង់បង្ហាញភ្លើង LED ងាយស្រួលប្រើប្រាស់នៅទីតាំងងងឹត។ មានថាមពលថ្មពីរគ្រាប់ភ្ជាប់ក្នុងម៉ាស៊ីនទំហំ ២ ០០០mAh ដែលតួខ្លួនច្នៃឡើងពីលោហធាតុ គួបផ្សំនឹងទុយយោមានភាពធុនប្រវែង ១២០ មិល្លីម៉ែត្រ។
ឧបករណ៍នេះអាចបញ្ចូលសម្ពាធខ្យល់ទៅកាន់របស់ប្រើប្រាស់ជាច្រើនបានមិនថាកង់ ម៉ូតូ រថយន្ត ឬបាល់ ដោយរាល់ការសាកមួយពេញម្តង អាចបញ្ចូលខ្យល់រថយន្តចំនួន ៥, កង់ចំនួន ៨ និងបាល់ចំនួន ៧។ វាអាចគ្រប់គ្រងដំណើរការសម្ពាធខ្យល់ចន្លោះពី ៣ psi ទៅ ១៥០psi ដោយវានឹងផ្តាច់ប្រព័ន្ធបញ្ចូលភ្លាមៗ បើពិនិត្យឃើញថាសម្ពាធខ្យល់ឈានដល់កម្រិតខ្ពស់មួយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: