
- 2019-04-21 06:17:31
- ព័ត៌មាន
iPhone នៅតែពេញនិយមលើសគេនៅសហរដ្ឋអាមេរិក
- 2019-04-21 06:17:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone នៅតែពេញនិយមលើសគេនៅសហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
ទិន្នន័យថ្មីចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ CIPR បានបង្ហាញអំពីតួលេខនៃការលក់ស្មាតហ្វូនសរុបលើទីផ្សារសហរដ្ឋអាមេរិក អំឡុងត្រីមាសទីមួយ ឆ្នាំ ២០១៩ នេះ។ ទិន្នន័យថ្មីនេះបង្ហាញថា iPhone នៅតែមានទីផ្សារធំជាង Samsung, LG, Motorola និងក្រុមហ៊ុនដទៃទៀត។
អំឡុងត្រីមាសទីមួយដែលបញ្ចប់ត្រឹមចុងខែមីនានេះ iPhone របស់ Apple មានទីផ្សារចំនួន ៣៦%, Samsung មានទីផ្សារ ៣៤%, LG និង Motorola ឈរនៅលេខ ៣ និង ៤ ជាមួយទំហំទីផ្សារ ១១% និង ១០%។
ទីផ្សាររបស់ Apple បានកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ប៉ុន្តែវានៅទាបជាងទំហំទីផ្សារកាលពីឆ្នាំ ២០១៦ និង ២០១៧។ ទំហំទីផ្សារនេះដែរ អាចជាសញ្ញាវិជ្ជមានសម្រាប់ Apple លើទីផ្សារសហរដ្ឋអាមេរិក។
Apple នឹងប្រកាសចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសដើមឆ្នាំ ២០១៩ នេះ នៅថ្ងៃទី ៣០ ខែមេសាខាងមុខនេះ។ យ៉ាងណាក្ដី Apple នឹងមិនបង្ហាញអំពីចំនួនលក់នៃផលិតផលរបស់ខ្លួននោះទេ ហេតុនេះត្រូវពឹងផ្អែកលើការប៉ាន់ស្មានរបស់អ្នកវិភាគ ដើម្បីដឹងអំពីចំនួន iPhone ដែលលក់បានសរុបទូទាំងពិភពលោក៕