• 2019-04-20 03:20:00
  • ព័ត៌មាន

Caviar ចេញ​គំរូ​រាង iPhone Z បត់​ចេញជា ៤ តម្លៃ​កប់​ ៣ ៣០០ ដុល្លារ

  • 2019-04-20 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ច្នៃ​លំអ​ស្មាតហ្វូន​ប្រណីត Caviar របស់​រុស្ស៊ី​ថ្មីៗ​នេះ​បាន​បញ្ចេញ​នូវ​គំរូ (Concept) ​នៃ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Apple ដែល​ជឿ​ថា​ជា iPhone Z ក្នុង​ទម្រង់​រចនាបថ​ស្មាតហ្វូន​បត់​ស្រដៀង​គូ​ប្រជែង​ដទៃ។

លើ​ទីផ្សារ​បច្ចុប្បន្ន​មាន ២ ម៉ូឌែល​រួមមាន Samsung Galaxy Fold និង Huawei Mate X ដែល​អាច​បត់​ចេញ​ជា​ទម្រង់ ២ ផ្នែក​ផ្សេង​គ្នា ប៉ុន្តែ​ពិសេស​សម្រាប់ iPhone Z ត្រូវ​បាន​ប្រភព​ក្រុមហ៊ុន Caviar បង្ហាញ​ថា​អាច​បត់​ចេញ ៣ បែប​រាង​ជា​អក្សរ Z ស្ថិត​ក្នុង​ទម្រង់ ៥ ប្រភេទ​ផ្សេង​គ្នា​មាន Phone Mode, Selfie Mode, Tablet Mode, Laptop Mode និង Screen Mode ពោល​គឺ​អាច​ចែក​ជា​ឧបករណ៍​បួន​ដើរ​តួ​ជា​ស្មាតហ្វូន ថេបប្លែត កុំព្យូទ័រ​យួរដៃ និង​អេក្រង់ (Monitor)។

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ ៣ គ្រាប់​ទំហំ ១៥+១៥+១៥MP ​មាន​ឡេន​មេ​មួយ​គ្រាប់ ឡេន Telephoto ​និង​ឡេន Ultra-Wide សម្រប​នឹង​មុខងារ​ស្កេន​ផ្ទៃ​មុខ​និង​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ទៀត​ផង។ រន្ធ​ដោត​សាក​ជា​ប្រភេទ USB-C ខណៈ​អេក្រង់​ចែក​ជា​ពីរ​មាន​មួយ​ទំហំ ១០,៤ អ៊ីញ និង ៦,៦ អ៊ីញ។

តួ​ខ្លួន​ស្រោប​ដោយ​សារធាតុ​មាស ដាំ​ដោយ​ពេជ្រចំនួន ៩០ គ្រាប់​រំលេច​ភ្លើង​ចែងចាំង​ជុំវិញ​គែម​ម៉ាស៊ីន រុញ​ឲ្យ​តម្លៃ​ iPhone Z តាម​ការ​ប៉ាន់ប្រមាណ​អាច​ដាក់​លក់​ក្នុង​តម្លៃ ៣ ៣០០ ដុល្លារ

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់