- 2019-04-19 07:40:00
- ព័ត៌មាន
SONY បង្ហើបតិចនិកថតរូបជាមួយទូរសព្ទកាមេរ៉ា ៣ ដំបូងគេ
- 2019-04-19 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SONY បង្ហើបតិចនិកថតរូបជាមួយទូរសព្ទកាមេរ៉ា ៣ ដំបូងគេ
ចន្លោះមិនឃើញ
គណនីយូធូបផ្លូវការរបស់ SONY បានបញ្ចេញវីដេអូខ្លីមួយពីរបៀបថតរូបបែប landscape រូបអគារដោយយក Xperia 1 កាមេរ៉ាក្រោយ ៣ គ្រាប់មកបង្ហាញជូន។ ក្រុមហ៊ុន Sony បានចេញផ្សាយស្មាតហ្វូនម៉ូឌែលថ្មី Xperia 1 ដោយបំពាក់អេក្រង់ OLED 4K ដំបូងគេបង្អស់ក្នុងលោក ជាមួយកាមេរ៉ា ៣ គ្រាប់ជាលើកដំបូងសម្រាប់ខ្លួននៅខាងក្រោយ បានបញ្ចេញដាក់ឲ្យកម្ម៉ង់ទិញហើយ។ SONY Xperia 1 មានតម្លៃចាប់ពី ៩៩៩ ដុល្លារ(តម្លៃក្រៅស្រុក) នៅលើវិបសាយ Amazon។
ចង់ដឹងច្បាស់របៀបថតរូបបែប landscape រូបអគារឲ្យបានស្អាត ទស្សនាវីដេអូខាងក្រោម៖
អេក្រង់ Xperia 1 ជាប្រភេទអេក្រង់ CinemaWide ទំហំ ៦,៥ អ៊ីញ បង្ហាញរូបភាពនៅកម្រិត ៣ ៨៤០ x ១ ៦៤៤ ភីកសែល គាំទ្រ HDR (BT.2020) អមប្រព័ន្ធសំឡេង Dolby Atmos។
កាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ ដោយគ្រាប់ទីមួយមាន Sensor ទំហំ 1/2.6” ជាមួយមុខងារ OIS+EIS និង Dual Pixel Autofocus ខណៈគ្រាប់ទីពីរជាប្រភេទ Telephoto Lens 2x និងគ្រាប់ទីបីជា Ultra-Wide Lens។ ប្រើប្រាស់បន្ទះឈីបជំនាន់ចុងក្រោយ Qualcomm Snapdragon 855 មាន RAM ទំហំ 6GB អមអង្គផ្ទុក 64/128GB ជាមួយការបន្ថែម microSD Card ដល់ 512GB។
មានថាមពលថ្ម ៣ ៣៣០mAh ដោយខ្នងមុខក្រោយការពារដោយស្រទាប់កញ្ចក់ Gorilla Glass 6 បន្សំអាវក្រោះការពារទឹកស្តង់ដារ IP68 ខណៈប្រព័ន្ធស្កេនខ្ចៅដៃលាក់ទុកនៅចំហៀង ប៉ុន្តែចែកដាច់ចេញពីប៊ូតុង Power៕
អត្ថបទទាក់ទង៖