• 2019-04-18 01:35:22
  • ព័ត៌មាន

TikTok ត្រូវ​បាន​បិទ​ចោល​នៅ​ប្រទេស​ឥណ្ឌា

  • 2019-04-18 01:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​រដ្ឋាភិបាល MeiTY បាន​ប្រកាស​ឲ្យ​បិទ​ចោល​នូវ​កម្មវិធី TikTok ជា​ផ្លូវការ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​កម្មវិធី​ល្បី​ឈ្មោះ​មួយ​នេះ​ត្រូវ​បាន​សម្រេច​ដក​ចោល​ចេញ​ពី Google Play Store និង App Store កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នក​ប្រើប្រាស់​នៅ​សល់​កម្មវិធី​ក្នុង​ម៉ាស៊ីន​ស្រាប់​អាច​បន្ត​ប្រើប្រាស់​បាន ប៉ុន្តែ​អ្នក​ចង់ Download ថ្មី ​នឹង​មិន​អាច​ស្វែងរក​កម្មវិធី​នេះ​នៅ​លើ Store បាន​ឡើយ។ តាម​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល​ឥណ្ឌា បាន​ចោទ​ប្រកាន់​ថា TikTok ​ជា​បណ្តុំ​កម្មវិធី​មាន​ចែកចាយ​មាតិកា​មិន​សមរម្យ​និង​អាសអាភាស​ដែល​ផ្តោត​ខ្លាំង​លើ​កុមារ​និង​មនុស្ស​វ័យ​ជំទង់។

TikTok ​បាន​ឈរ​ឈ្មោះ​ជា App មាន​ការ​ចុច​ទាញ​យក​ច្រើន​បំផុត​លំដាប់​ទី ៣ នា​ត្រីមាស​ដំបូង​ឆ្នាំ ២០១៩ ដោយ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ការ​ចុច​ទាញ​យក​ប្រមាណ ៨៨,៦ លាន​ដង​ គិត​ត្រឹម​ខែ​មិនា ស្រប​ពេល​សកលលោក​មាន​សរុប ១៨៨ លាន​ដង​ក្នុង​ពេលវេលា​ដដែល។

កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​បង្កើត​និង​ចែកចាយ​វីដេអូ​ខ្នាត​ខ្លី ជាមួយ​ការ​បន្ថែម Effects ពិសេសៗ​ជា​ច្រើន អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Bytedance របស់​ប្រទេស​ចិន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gadgetsnow ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់