- 2019-04-11 04:20:00
- ព័ត៌មាន
ចេញតម្លៃច្បាស់ទូរសព្ទបត់ 5G របស់ Huawei នឹងមានលក់ខែមិថុនាខាងមុននេះ
- 2019-04-11 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញតម្លៃច្បាស់ទូរសព្ទបត់ 5G របស់ Huawei នឹងមានលក់ខែមិថុនាខាងមុននេះ
ចន្លោះមិនឃើញ
Huawei Mate X នឹងចេញលក់នៅអំឡុងខែមិថុនា ឆ្នាំ២០១៩ នេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei មិនទាន់បានបញ្ជាក់ឲ្យច្បាស់ពីថ្ងៃចេញលក់នោះទេ។
វិបសាយទិញ-លក់អនឡាញ Vmall ដែលជាកន្លែងលក់រាយនៅប្រទេសចិន បានបង្ហោះឲ្យដឹងពី ពេលវេលានឹងមានទំនិញឲ្យភ្ញៀវអំឡុងខែមិថុនាខាងមុខនេះដែលមានតម្លៃ ២៣០០ ដុល្លារ តែបន្ទាប់ពីបង្ហោះបានប៉ុន្មានម៉ោង ក៏ត្រូវលុបចេញវិញ ហើយវិបសាយនោះក៏ដើរយឺតដែររហូតដល់គាំងទៀតផង។
បើតាមការប្រកាសដោយផ្ទាល់ពីនាយកប្រតិបត្តិ Huawei កាលពីព្រឹត្តិការណ៍ MWC គឺស្មាតហ្វូនបត់អេក្រង់បានបំពាក់បច្ចេកវិទ្យា 5G នេះនឹងបង្ហាញខ្លួនលើទីផ្សារពាក់កណ្ដាលឆ្នាំ ២០១៩ ប្រាកដមែន តែតម្លៃសុំលាក់សិនមិនប្រកាសផ្លូវការ។
ស្មាតហ្វូន Huawei Mate X ជាស្មាតហ្វូនអេក្រង់អាចបត់បានដំណើរការដោយបច្ចេកវិទ្យា 5G លឿនជាងគេបំផុតនៅក្នុងពិភពលោក និងមានកម្រាស់ស្តើងត្រឹមតែ ១១ មីលីម៉ែត្រប៉ុណ្ណោះ។ ក្រៅពីការរចនាអេក្រង់បត់យ៉ាងអស្ចារ្យជាងស្មាតហ្វូនអេក្រង់បត់ដទៃ ស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប Kirin 980 អង្គអង្គចងចាំ ( RAM) ទំហំ 8GB និងអង្គផ្ទុកទន្និន័យ (ROM) 512GB ដំណើរការដោយបច្ចេកវិទ្យាសាកថ្ម SuperCharge កម្លាំង 55W និងថាមពលថ្មទំហំ 4,500mAh៕
អត្ថបទទាក់ទង៖