/5caea45e2e8ea_1554949200_medium.jpg)
- 2019-04-11 02:30:00
- ផលិតផលថ្មី
ចេញហើយ Samsung Galaxy A80 អេក្រង់ពេញស្អាត កាមេរ៉ាបង្វិលមុខក្រោយម៉ាអេម
- 2019-04-11 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ Samsung Galaxy A80 អេក្រង់ពេញស្អាត កាមេរ៉ាបង្វិលមុខក្រោយម៉ាអេម
ចន្លោះមិនឃើញ
ក្រុមហ៊ុន Samsung បានចេញផ្សាយស្មាតហ្វូន Galaxy A80 ជាផ្លូវការកាលពីយប់មិញ ដោយផ្លាស់ប្តូររចនាបថថ្មីមួយទំហឹងទាំងផ្នែកអេក្រង់និងកាមេរ៉ា។ ចំណុចរសើបត្រង់ការបំពាក់អេក្រង់ពេញ New Infinity Display និងកាមេរ៉ាបង្វិលមុខក្រោយធ្លាប់លេចក្នុងចចាមអារ៉ាមកាលពីសព្វមួយដង។
កាមេរ៉ា Pop-up លើ A80 មានផ្ទុកកាមេរ៉ាមុខក្រោយលើទីតាំងតែមួយ ដោយកាមេរ៉ាក្រោយ ៣ គ្រាប់មានមួយ 48MP f/2.0 មួយគ្រាប់ទៀតប្រភេទ Ultrawide ទំហំ 8MP f/2.2 និងគ្រាប់ទីបីជា ToF Sensor ខណៈកាមេរ៉ាមុខឈរលើទីតាំងតែមួយបែបនេះពុំមានបន្សល់ស្នាមឆកណាមួយលើអេក្រង់លាតស្មើទំហំ ៦,៧ អ៊ីញកម្រិត FHD+ (១ ០៨០x២ ៤០០ ភីកសែល) ប្រភេទ Super AMOLED។
ទម្រង់រចនាបថកាមេរ៉ាបង្វិលបែបនេះធ្លាប់មានដំបូងបង្អស់លើ Oppo N1 ស៊េរីឆ្នាំ ២០១៤ ប៉ុន្តែមិនទំនើបខ្លាំងដូចសេរ៊ី A80 នេះទេ។ ក្រឡេកទៅមើលថាមពលថ្មធុនខ្ពស់ត្រកូល A មួយនេះមានទំហំ ៣ ៧០០mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង ២៥ វ៉ាត់ ដោយមាន RAM ទំហំ 8GB និងអង្គផ្ទុក 128GB គាំទ្រមុខងារស្កេនខ្ចៅដៃលើអេក្រង់។
ទស្សនាវីដេអូខាងក្រោម៖
ដោយមិនទាន់បញ្ជាក់តម្លៃ Galaxy A80 ក៏នឹងចេញលក់ក្នុងអំឡុងថ្ងៃទី ២៩ ឧសភា ស្របពេល Galaxy A70 នឹងលេចមុខលើទីផ្សារនាថ្ងៃទី ២៦ មេសាខាងមុខនេះ។ នេះជាពីរម៉ូឌែលថ្មីទៀតបន្ទាប់ពី Samsung ប្រកាសម៉ូឌែលជាច្រើនមានតាំងពី A10/A20/A30 និង A50៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: