• 2019-04-10 07:45:00
  • ព័ត៌មាន

​OnePlus ​ក៏ចូល​​ប្រឡូក​ពិភពគុន 5G ដែរ

  • 2019-04-10 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​លេច​ធ្លាយ​ដ៏​រំភើប​មួយ​សម្រាប់​អ្នក​គាំទ្រ​ស្មាតហ្វូន OnePlus ​គឺ​ក្រុមហ៊ុនOnePlus ​បាន​ប្រឡូក​ចូល​ទីផ្សារ​ស្មាតហ្វូន​ប្រើ​ប្រព័ន្ធ 5G ដែរ។ នេះ​បើ​យោង​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​មួយពី Gsmarena។

រូបភាពខាងក្រោយរបស់ OnePlus 7

OnePlus ​7 Pro ​នឹង​បំពាក់​ដោយ​បន្ទះ​ឈីប Snapdragon 855 ​SoCនិង​មួយ​ប្រភេទ​ទៀត​ជា​ឈីប 5G (X50) អាច​នឹង​មាន​ឈ្មោះ​ថ្មី​ថា OnePlus 7 Pro 5G ។

រូបភាព​២​សន្លឹក​ដែល​ធ្លាយ​ថ្មីៗ​នេះ​លើ​បណ្តាញ​សង្គម​ចិន Weibo ​ជា​សញ្ញា​យ៉ាង​ច្បាស់​បង្ហាញ​ថា ​OnePlus 7 Pro នឹង​បំពាក់​អេក្រង់កោង ​លោត​ពេញ​មួយ​តួ​ខ្លួន​Super optic display ដែល​ជា​​ប្រភេទ​អេក្រង់ OLED ដំណើរការ​ដោយ​ Android 9 Pie មាន RAM 8GB ជម្រើស​មេម៉ូរី ២៥៦GB។

រូបបែកធ្លាយ

​ប្រភព​ដដែល​បាន​បន្ថែម​ថា ​OnePlus 7 Pro ​អាច​នឹង​បំពាក់​កាមេរ៉ា ៣ ​ខាង​ក្រោយ(4MP+16MP+8MP) ចំណែក​ឯ​កាមេរ៉ា​មុខ ​ប្រភព​មិន​បាន​បញ្ជាក់​នៅ​ឡើយ​ទេ តែ​ជា​ប្រភេទ pop-up កាមេរ៉ា។ យ៉ាងណាមិញ សូមរង់ចាំដល់ការប្រកាសផ្លូវការនៅអំឡុងខែឧសភាខាងមុខនេះ៕

ទស្សនាវីដេអូ render រូបរាងនិងកាន់ចុច OnePlus 7 ដំបូងដែលបែកធ្លាយលើអ៊ីនធើណិត

អត្ថបទទាក់ទង៖

ប្រភព៖ GSMarena | gizmochina ប្រែ​សម្រួល៖ រក្សា

មតិយោបល់