• 2019-04-10 02:15:00
  • ព័ត៌មាន

ទោះ​ Deactivate គណនី តែ Facebook នៅ​លួច​តាមដាន​អ្នក​បាន​ផុយ ដោយ​ប្រើ ២ ក្បាច់​នេះ

  • 2019-04-10 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ Deactivate Account ឬ​បញ្ឈប់​ដំណើរការ​គណនី​នៅ​លើ Facebook អាច​បញ្ចប់​ត្រឹម​ការ​មិន​ឲ្យ​អ្នក​ប្រើប្រាស់​ដទៃ​មើល​ឃើញ​ព័ត៌មាន​របស់​អ្នក​នៅ​លើ​បណ្តាញ​សង្គម​នោះ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​អាច​លួច​ប្រមូល​ទិន្នន័យ​និង​តាមដាន​សកម្មភាព​របស់​អ្នក​បាន​ដូច​មុន​ដដែល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​និង​ស្ថាបនិក DuckDuckGo លោក Gabriel Weinberg

តាម​ពិត​ទៅ Facebook អាច​ឃ្លាំ​មើល​សកម្មភាព​របស់​អ្នក​នៅ​លើ Online បាន​យ៉ាង​ងាយ ថ្វី​ត្បិត​បើ​អ្នក​បាន Log Out គណនី​នោះ​ចេញ​ពី​ទូរសព្ទ​ហើយ​ក៏​ដោយ ដោយ​ប្រើប្រាស់​ Facebook Pixel និង Plugins នៃ​ប៊ូតុង Share ដែល​មាន​លើ Web pages នៃ​គេហទំព័រ​ជាង ២៧៥ លាន​ទំព័រ​កំពុង​ដំណើរការ​បច្ចុប្បន្ន។

វា​បាន​ប្រមូល​ទិន្នន័យ​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អាច​តម្រង់​ចំ​គោលដៅ​អតិថិជនចង់បាន ជា​មូលហេតុ​ដែល​អ្នក​តែងតែ​ឆ្ងល់​ថា​ហេតុអ្វី​អំឡុង​ពេល​អ្នក​ធ្លាប់​បើក​មើល​របស់​អ្វី​មួយ​នៅ​លើ​គេហទំព័រ​ឬ​ការ​ទិញ​ទំនិញ Online ហើយ​របស់​នោះ​រមែង​លោត​ចូល​ក្នុង Timeline នៃ​គណនី​របស់​អ្នក។

បែប​នេះ​ហើយ​អ្នក​ជំនាញ​ក៏​បាន​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​គួរ​ណា​ធ្វើ​ការ Delete គណនី​នោះ​ចេញ​ពី​បណ្តាញ​សង្គម​ចោលតែ​ម្តង ដោយ​អ្នក​មាន​ពេល ៣០ ​ថ្ងៃ​សម្រាប់​ធ្វើ​ការ​ផ្លាស់ប្តូរ​ចិត្ត ប៉ុន្តែ​ក៏​ត្រូវ​ចាំ​ថាក្នុង​អំឡុង​ពេល​ដដែល​នោះ Facebook ក៏​នៅ​តែ​អាច​តាម​ប្រមូល​ទិន្នន័យ​របស់​អ្នក​បាន​ដូច​គ្នា​ផង​ដែរ។

ឆ្លើយតប​បញ្ហា​ខាង​លើ​លោក Weinberg បានទទូច​ថា៖ "ក្រុមហ៊ុន Facebook ក៏​គួរ​តែ​ព្យាយាម​កំណត់​ឲ្យ​ចំ​គោលដៅ​នូវ​អ្វី​ដែល​អតិថិជន​រំពង​ទុក ពោល​គឺ​គួរ​តែ​ដោះស្រាយ​បញ្ហា​នេះ តាម​រយៈ​ការ​បញ្ឈប់​រាល់​ការ​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ទាំង​អំបាលម៉ាន ក្រោយ​ជន​ណា​ម្នាក់​បាន​ធ្វើ​ការ Deactivate Account របស់​ពួក​គេ"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់