• 2019-04-10 02:45:00
  • ព័ត៌មាន

Samsung សម្រេចលុបឈ្មោះសេរ៊ី Galaxy មួយចោលជាផ្លូវការ

  • 2019-04-10 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកាស​ចេញ​ផ្សាយ​នូវ​ត្រកូល Galaxy A ជា​ច្រើន​ម៉ូឌែល​នា​ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ក៏​សម្រេច​ប្រកាស​ជា​ផ្លូវការ​ពី​ការ​បញ្ចប់​ការ​ប្រើប្រាស់​ឈ្មោះ Galaxy J ត​ទៅ​ទៀត។

វីដេអូ​បង្ហោះ​ផ្សាយ​ដោយ​គណនី Samsung Malaysia ​ក្រោម​ចំណង​ជើង "Galaxy J is now Galaxy A" មាន​ន័យ​ថា​ក្រុមហ៊ុន​បាន​បញ្ចប់​ការ​ប្រើ​ឈ្មោះ J ហើយ​ងាក​មក​អភិវឌ្ឍ​លើ​ត្រកូល A ជំនួស។ ប្រភព​បាន​ផ្សព្វផ្សាយ​ពី​ Galaxy A30 និង A50 ដែល​កំពុង​ចរាចរលើ​ទីផ្សារ​ម៉ាឡេស៊ី ដែល​ជា​ស្មាតហ្វូន​ប្រើប្រាស់​កាមេរ៉ា​ភ្លោះ​និង​កាមេរ៉ា​បី​គ្រាប់ ដោយ​ក្នុង​ឡេន​ទាំង​នោះ​ក៏​មាន​ប្រភេទ​ឡេន​ថត​ទូលាយ Wide-angle ថែម​ទៀត​ផង។

ទស្សនាវីដេអូខាងក្រោម:

បញ្ជាក់​ថា​ត្បិត Samsung ​បាន​ចេញ​ផ្សាយ​តាំង​ពី​ម៉ូឌែល Galaxy A10/A20/A30/A40/A50 និង A70 ប៉ុន្តែ​តាម​ចចាមអារ៉ាម​ក៏​នៅ​មាន​មួយ​ជំនាន់​ធុន​ធ្ងន់​ទៀត​គឺ A90 រំពឹង​ប្រើប្រាស់​កាមេរ៉ា​ផុស​អាច​បង្វិល​មុខ​ក្រោយ ត្រៀម​ប្រកាស​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

ជំនាន់​ដំបូង​បង្អស់​របស់​ត្រកូល J គឺ Galaxy J1 ចេញ​ផ្សាយ​នា​ខែ​កុម្ភៈ ឆ្នាំ ២០១៥ ហើយ​បាន​វិវត្ត​បន្ត​កន្ទុយ​គ្នា​ច្រើន​ម៉ូឌែល​ត​រហូត​ដល់​ជំនាន់​ចុង​ក្រោយ Galaxy J8 ប្រកាស​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់