- 2019-04-12 01:00:00
- ផលិតផលថ្មី
រថយន្តប្រណីតឥតខ្ចោះ Audi Q2 បានមកដល់កម្ពុជាហើយ!
- 2019-04-12 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តប្រណីតឥតខ្ចោះ Audi Q2 បានមកដល់កម្ពុជាហើយ!
ចន្លោះមិនឃើញ
Audi Q2 ដែលជារថយន្តទទួលបានពានរង្វាន់អន្តរជាតិជាច្រើននាពេលកន្លងមកនោះ បានមកដល់ទីផ្សារនៃប្រទេសកម្ពុជាហើយ។ ចំពោះតម្លៃ គឺចាប់ពី ៥ម៉ឺនដុល្លារឡើងទៅ។
ក្រៅពីទទួលបានពានរង្វាន់ផ្នែករចនា រថយន្ត Audi Q2 ក៏ឈ្នះពានរង្វាន់ផ្នែកសុវត្ថិភាព លំដាប់ផ្កាយ ៥ ពីការធ្វើតេស្តរបស់ Euro NCAP ផងដែរ។
លោក យី ប៊ុន អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Audi Cambodia បានឲ្យដឹងថា រថយន្ត Audi Q2 ជារថយន្តប្រណីតឥតខ្ចោះ ដែលល្អបំផុតសម្រាប់ការបើកបរក្នុងក្រុង។ វាជាប្រភេទរថយន្តល្អបំផុតសម្រាប់ការបើកបរប្រចាំថ្ងៃ ដែលរួមបញ្ចូលគ្នាទាំងការរចនាដ៏ស្រស់ស្អាត និងមានមុខងារទំនើបចុងក្រោយជាច្រើន។
ដោយសារតែការរចនាល្អឥតខ្ចោះ បានធ្វើឲ្យ Audi Q2 ឈ្នះពានរង្វាន់ផ្នែករចនាជាច្រើន ដូចជាពានរង្វាន់ Golden Steering Wheel Compact SUV 2016, ពានមាសប្រចាំកម្មវិធី German Design Awards 2017, ពាន "ការរចនាផលិតផលល្អបំផុត" ឆ្នាំ២០១៧ ពីក្រុមហ៊ុន Red Dot នៅចក្រភពអង់គ្លេស និងពានមាសក្នុងកម្មវិធី Bild am Sonntag នៅប្រទេសអាល្លឺម៉ង់។ ក្រៅពីពានរង្វាន់ធំៗខាងលើ រថយន្ត Audi Q2 ក៏ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងនាមជារថយន្តដែលមានសុវត្ថិភាពបំផុតលំដាប់ផ្កាយ ៥ ពីកម្មវិធីសាកល្បង Euro NCAP (ការវាយតម្លៃរថយន្តថ្មី) នៅអឺរ៉ុបផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ កាលពីខែសីហា ឆ្នាំ២០១៨ រថយន្ត Audi Q2 ក៏ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញគុណភាពរថយន្ត "Auto Plus" របស់បារាំង ដែលបានវាយតម្លៃម៉ូដែលរថយន្តចំនួន ១៦៣ លើពានរង្វាន់ចំនួន ៩ Categories ផ្សេងគ្នាផងដែរ។ ក្រោយការត្រួតពិនិត្យពីក្រុមគណៈកម្មការវាយតម្លៃរួចមក រថយន្តរបស់ Audi ចំនួន ៥ម៉ូដែល បានឈ្នះពានរង្វាន់ចំនួន ៥ ក្នុងចំណោមពានរង្វាន់ទាំង ៧ ដែលក្រុមហ៊ុន Audi បានចូលរួម គឺរថយន្ត Audi Q2, A3, Q3, A4 និង Q5។
សូមបញ្ជាក់ថា រថយន្ត Audi Q2 ត្រូវបានរចនាឡើង ពិសេសដាច់ដោយឡែកពីគេ។ ទាំងផ្នែកខាងមុខ ចំហៀង ផ្នែកខាងក្រោយ និងផ្នែកខាងក្នុង និយាយរួមគឺពេញមួយតួនៃ Audi Q2 ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ។ Audi Q2 ត្រូវបានផលិតចេញពីរោងចក្រធំរបស់ Audi នៅក្រុង Ingolstadt ប្រទេសអាល្លឺម៉ង់ផ្ទាល់តែម្ដង។ អ្នកនឹងទទួលបានការធានារយៈពេល ៣ឆ្នាំ ដោយមិនគិតចម្ងាយគីឡូនៃការបើកបរ នៅពេលអ្នកទិញ Audi Q2 #untaggable និងរថយន្ត Audi គ្រប់ម៉ូដែលពី Audi Phnom Penh។ កាន់តែកក់ក្ដៅលើសនេះទៀត គឺក្រុមហ៊ុន Audi Cambodia មានបុគ្គលិកជំនាញដែលទទួលបានការបណ្ដុះបណ្ដាលលើគ្រប់ម៉ូដែលរបស់ Audi រួមទាំងម៉ូដែលថ្មីៗបំផុតផងដែរ។ Audi Cambodia ដែលមាន Showroom នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក៏មានគ្រឿងបន្លាស់ និងសេវាកម្មគួរជាទីទុកចិត្តផងដែរ។
Audi Cambodia ស្ថិតនៅមហាវិថីព្រះមុនីវង្ស កែងផ្លូវ ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនាក់ទំនងតាមលេខទូរសព្ទ 023 2222 04 , email: contact@audi.com.kh ឬវិបសាយ www.audi.com.kh៕