• 2019-04-09 01:38:00
  • ព័ត៌មាន

Asus ត្រៀម​ប្រកាស ROG Phone ជំនាន់​ទី​ពីរ តែ​សម្រុក​ខ្លាំង​ក្នុង​ទីផ្សារ​ប្រទេស​មួយ

  • 2019-04-09 01:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្ម​ស្មាតហ្វូន Gaming បាន​កំពុង​មាន​ការ​ប្រកួតប្រជែង​ជា​ខ្លាំង​ជុំវិញ​ពិភពលោក បន្ទាប់​ពី​កំណើន​អ្នក​និយម​កម្សាន្ត​ហ្គេម​ល្បី​ឈ្មោះ​ដូច​ជា PUBG និង Mobile Legends ជា​ដើម​នោះ មាន​តួ​លេខ​ដល់​ខ្ទង់​រយ​លាន​នាក់ គួប​ផ្សំ​ការ​បង្កើត​នូវ​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​ជា​ច្រើន​ឥត​ឈប់ឈរ។

យោង​តាម​សារព័ត៌មាន Digitimes បញ្ជាក់​ឲ្យ​ដឹង​ថា ROG Phone ជំនាន់​ទី ២ នឹង​វាយ​សម្រុក​ខ្លាំង​ក្នុង​ទីផ្សារ​ប្រទេស​ចិន ពោល​គឺ​រំពឹង​នឹង​ចាប់​ដៃ​ជាមួយ​ ក្រុមហ៊ុន Tencent ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ជ្រួតជ្រាប​ពេញ​ទីផ្សារ​ចិន​ពី​ស្មាតហ្វូន​ជំនាន់​ក្រោយ​នេះ។

ក្នុង​នោះ ROG Phone ជា​ស្មាតហ្វូន​លេង​ហ្គេម​តម្លៃ​ថ្លៃ​បំផុត​មួយ​របស់​សហរដ្ឋអាមេរិក ដោយ​ជម្រើស​អង្គ​ផ្ទុក 512GB ថ្លៃ​ដល់​ទៅ ១ ១០០ ដុល្លារ។ ត្បិត​អី​តម្លៃ​រាង​កល់ ធៀប​នឹង​គូ​ប្រជែង​ដទៃ តែ​ Asus ក៏​នឹង​នៅ​សម្លឹង​ឃើញ​ពី​ភាព​ជោគជ័យ ហើយ​ត្រៀម​ខ្លួន​បន្ត​ចេញ​ផ្សាយ​ជំនាន់​ទី​ពីរ​របស់​ខ្លួន​នា​ត្រីមាស​ទី ៣ ឆ្នាំ​ ២០១៩។

រំឭក​ថា ROG Phone ជំនាន់​ដំបូង​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ ជា​ស្មាតហ្វូន​ប្រើប្រាស់ RAM 8GB និង​បន្ទះ​ឈីប Snapdragon 845 ដោយ​ Refresh Rate បង្ហាញ​លើ​អេក្រង់​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នៅ​កម្រិត ៩០Hz ល្បឿន 1ms។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena | GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់