• 2019-04-08 08:43:58
  • ព័ត៌មាន

​​​​Nissan បញ្ចុះ​តម្លៃ​​ ១០% ​លើ​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន សម្រាប់​​ជិះ​ចូល​ឆ្នាំ

  • 2019-04-08 08:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (“TCMC”) ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​​រថយន្ត Nissan និង​ជា​បុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចធី (ម៉ាឡេស៊ី) បាន​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ក្នុង​អគារ​តាំង​បង្ហាញ​ថ្មី​យ៉ាង​ធំ​ទូលាយ​របស់​ខ្លួន។

មជ្ឈមណ្ឌល “3S” ទំនើប​ថ្មី​យ៉ាង​ធំ​ទូលាយ​របស់​ក្រុមហ៊ុន​រថយន្ត Nissan ដែល​អក្សរ S គឺ​ជា​ពាក្យ​កាត់​នៃ​ពាក្យ ការ​លក់ (Sales) សេវា (Service) និង​គ្រឿង​បន្លាស់ (Spare-parts) នឹង​ផ្ដល់​សេវា​អតិថិជន​ពេញលេញ ពោល​គឺ​ចាប់​ពី​សេវា​នៅ​ពេល​លក់​ រហូត​ដល់​សេវា​ក្រោយ​ពេល​លក់ ហើយ​នឹង​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​សេវា​ពេញលេញ​ទៅ​តាម​ចំនួន​រថយន្ត Nissan ដែល​កំពុង​មាន​កំណើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នៅ​ជាប់​រាជធានី​នេះ​ផង​ដែរ។

អគារ​តាំង​បង្ហាញ​រថយន្ត Nissan ថ្មី​យ៉ាង​ធំ​ទូលាយ​នេះ មាន​ទីធ្លា​គ្រប់គ្រាន់​ដែល​អាច​តាំង​បង្ហាញ រថយន្ត Nissan គ្រប់​ស៊េរី​ទាំង​អស់​​ដូចជា​ រថយន្ត ALL-NEW NISSAN TERRA, Nissan URVAN, Nissan NAVARA Premium Plus និង New Nissan X-TRAIL។

នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ ក្រុម​ការងារ​ផ្ដល់​សេវា​ក្រោយ​ពេល​លក់ (“អ៊ី-ហ្គារាស”) នឹង​ផ្ដល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ​ចំនួន​ ១០% ចំពោះ​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ដើម្បី​ជួយ​បង្កើន​សុវត្ថិភាព​ផ្លូវ​ចិត្ត​សម្រាប់​អតិថិជន​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន។

លោក Hout Kimmeng ប្រធាន​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា មាន​ប្រសាសន៍​ថា ៖ “នៅ​ក្នុង​ក្រុមហ៊ុន តាន់ចុង គ្រុប យើង​ក៏​មាន​វប្បធម៌ និង​គុណ​តម្លៃ​ស្រដៀង​គ្នា​ទៅ​នឹង​ប្រពៃណី​ខ្មែរ​ដែរ គឺ​យើង​ជឿជាក់​លើ​ភាព​ជា​ដៃ​គូ​រយៈពេល​យូរ​អង្វែង​ជាមួយ​នឹង​អតិថិជន​របស់​យើង។ ការ​មាន​រថយន្ត Nissan គឺ​គ្រាន់​តែ​ជា​ចំណុច​ចាប់ផ្ដើម​ប៉ុណ្ណោះ ហើយ​យើង​ប្ដេជ្ញា​ចិត្ត​រួម​ដំណើរ​ជា​មួយ​អតិថិជន​របស់​យើង តាម​រយៈ​ការ​វិនិយោគ​ឥត​ឈប់​ឈរ​លើ​ផ្នែក​សេវា​ក្រោយ​ពេល​លក់​របស់​យើង។ យើង​បាន​វិនិយោគ​លើ​ក្រុម​បច្ចេកទេស​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​កម្រិត​ខ្ពស់​ឱ្យ​បម្រើ​ការងារ​ជា​ក្រុម​ផ្ដល់​សេវា​ក្រោយ​ពេល​លក់​នៅ​ក្នុងអ៊ី-ហ្គារាស របស់​យើង ដែល​សុទ្ធ​តែ​ជា​អ្នក​មាន​ចំណេះ​ដឹង​ច្បាស់​លាស់​អំពី​ការ​ប្រើប្រាស់​ឧបករណ៍​វិភាគ​ទំនើប​ចុងក្រោយ​គេ​បង្អស់ ដើម្បី​កំណត់​រក និង​ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​កើត​មាន”។

សម្រាប់​អតិថិជន​ និង​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍ អាច​ទូរសព្ទ​កក់​សេវា​តាមរយៈ ៖

១. អគារ​លេខ 131បេ មហាវិថី​យុទ្ធ​ពល​ខេមរភូមិន្ទ (271) ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ៖ 023 993 338

២. អគារលេខ N199 ផ្លូវ 598 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ​៖ 098 470 446

៣. អគារលេខ 440 ផ្លូវជាតិលេខ 6 ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប ៖ 063 966 588

៤. ភូមិរំចេក 4 ឃុំរតនៈ ក្រុងបាត់ដំបង ៖ 053 953 688

អតិថិជន និង​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍ ​ក៏​អាច​អញ្ជើញ​ទស្សនា និង​បើកបរ​សាក​ល្បង​រថយន្ត ALL-NEW NISSAN TERRA និង Nissan NAVARA Premium Plus នៅ​គ្រប់​អគារ​តាំង​បង្ហាញ ឬ កម្មវិធី​តាំង​បង្ហាញ​តាម​ផ្លូវ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ម៉ូដែល​រថយន្ត Nissan ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​ចូល​ទៅ​កាន់​វេបសាយ​ www.nissan.com.kh/ ឬ​​តាមដាន​ទំព័រហ្វេស​ប៊ុក Nissan Cambodia គឺ fb.com/CambodiaNissan/៕

អត្ថបទ៖ សុខហេង

មតិយោបល់