- 2019-04-05 03:15:52
- ព័ត៌មាន
លាន់មាត់គ្រប់គ្នា ពេលឃើញ Prius កែសម្ផស្សបែបនេះ
- 2019-04-05 03:15:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាន់មាត់គ្រប់គ្នា ពេលឃើញ Prius កែសម្ផស្សបែបនេះ
ចន្លោះមិនឃើញ
Toyota Prius គឺជារថយន្តសម្រាប់បើកបរក្នុងទីក្រុងដែលមានរូបរាងបែប Cute គួរឲ្យស្រឡាញ់។ ប៉ុន្តែរថយន្តមួយស៊េរីនេះបានប្រែទៅជាកាចមួយទំហឹង ក្រោយពីឆ្លងកាត់ការកែរូបរាងរបស់យានដ្ឋានមួយកន្លែងនៅក្រុងភ្នំពេញ។
ការលេងរូបរាងលើរថយន្ត Prius មួយនេះ ទទួលបានមតិចម្រុះគ្នា ប៉ុន្តែភាគច្រើនបានលាន់មាត់ថា "អេម" និង “កប់ស៊េរី" ជាដើម។ ផ្នែកខាងក្រោយមានបន្ថែមបំពង់ស៊ីមាំងលម្អចំនួនបួន និងប្ដូរកាង ហើយផ្នែកខាងមុខវិញមានបំពាក់កាងដូចជារថយន្ត Lexus RX យ៉ាងអ៊ីចឹង។
យានដ្ឋាន Kong Lay Modify Car បានកែរូបរាងរថយន្តជាច្រើនម៉ូដែលមកហើយ ដើម្បីបំពេញទៅតាមតម្រូវការអតិថិជន។ កាលពីកន្លងទៅនេះ Sabay ធ្លាប់ចេញផ្សាយអំពីរថយន្ត Highlander កែរូបរាងទៅជា Lexus RX 350 ដែលចំណាយអស់ប្រហែល ១ ៣០០ ដុល្លារលើការតុបតែង៕
ចុចអាន៖