• 2019-04-02 06:59:33
  • ព័ត៌មាន

ថា Apple ទៅ​កើប​ប្រាក់​ចំណេញ​កប់​ពពក ប៉ុន្តែ​នៅ​ចាញ់​ក្រុមហ៊ុន​មួយ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ដាច់

  • 2019-04-02 06:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អតីតកាល Apple ត្រូវ​បាន​គេ​ដឹង​ថា​ជា​ក្រុមហ៊ុន​កំពូល​មួយ​ក្នុង​លោក​ដែល​អាច​រក​ប្រាក់​ចំណេញ​ពី​ការ​លក់​ឧបករណ៍​បច្ចេកវិទ្យា​បាន​ច្រើន​ដាច់​គេ។ ប៉ុន្តែ​របាយការណ៍​សម្រាប់​ប្រាក់ចំណេញ​នា​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ Apple បាន​ធ្លាក់​មក​ដល់​លេខ ២ ហើយ។

ចំណាត់ថ្នាក់​ទី ១ បាន​ទៅ​លើ​ក្រុមហ៊ុន​ផលិត​ប្រេង​ខ្នាត​យក្ស Saudi Aramco ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សេដ្ឋី​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ ១១១ ពាន់​លាន​ដុល្លារ ។ ធៀប​នឹង Apple កើប​បាន​ត្រឹម ៥៩,៥៣ ពាន់​លាន​ដុល្លារ​ ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​ទៅ។

ចំណូល​សរុប​របស់​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៣៣ មួយ​នេះ​មាន ៣៥៥,៩ ពាន់​លាន​ដុល្លារ ពឹង​ផ្អែក​លើ​ការ​ផលិត​ប្រេង​ប្រមាណ ១០,៣ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃៗ។

ទំហំ​តួ​លេខ​នេះ​សោត​ក៏​នៅ​តែ​អាច​យក​ឈ្នះ បើ​ធៀប​នឹង​ការ​បូក​បញ្ចូល​គ្នា​នៃ​ប្រាក់​ចំណេញ​ក្រុមហ៊ុន​កំពូល ៤ មាន J.P. Morgan Chase, Alphabet, Facebook និង Exxon Mobil ទទួល​បាន​ត្រឹម​ក្បែរ ១០៦ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចេញ​ពី FactSet

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theguardian | CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់