- 2019-04-02 02:20:23
- ព័ត៌មាន
ម្នាក់ៗចង់ឃើញ P30 Pro ប្រកួតនឹង Pixel 3 ឥឡូវមកមើលទាំងអស់គ្នា!
- 2019-04-02 02:20:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្នាក់ៗចង់ឃើញ P30 Pro ប្រកួតនឹង Pixel 3 ឥឡូវមកមើលទាំងអស់គ្នា!
ចន្លោះមិនឃើញ
ម្សិលមិញនេះ Sabay បានចេញផ្សាយអត្ថបទមួយដែលប្រៀបធៀបសមត្ថភាពថតរូបនៅទីងងឹតរបស់ Huawei P30 Pro ជាមួយស្មាតហ្វូនកំពូលបីទៀត រួមមាន iPhone XS, Galaxy S10 និង LG V40។
ការប្រៀបធៀបបង្ហាញថា P30 Pro មានសមត្ថភាពថតរូបនៅទីងងឹតខ្លាំងជាងស្មាតហ្វូនបីម៉ូដែលទៀតដាច់តែម្ដង។ ប៉ុន្តែមានប្រិយមិត្តមួយចំនួន ទាមទារឲ្យប្រៀបធៀប P30 Pro ជាមួយ Pixel 3 ដោយអះអាងថាស្មាតហ្វូនរបស់ Google មួយនេះ ក៏មានសមត្ថភាពថតរូបពេលយប់ខ្លាំងណាស់ដែរ។
ជូនតាមសំណូមពរ ខាងក្រោមនេះជាការប្រៀបធៀបសមត្ថភាពថតនៅពេលយប់រវាង Pixel 3 និង P30 Pro ៖
តាមរូបភាពប្រៀបធៀបប៉ុន្មានសន្លឹកខាងលើនេះ អាចបញ្ជាក់បានថា P30 Pro ពិតជាគ្មានគូប្រជែងឡើយ សម្រាប់ការថតរូបនៅទីងងឹតដែលមានពន្លឺតិចតួចបំផុត សូម្បីតែ Pixel 3 ដែលជាស្ដេចកាមេរ៉ាក្ដី។ រង់ចាំតាមដានទាំងអស់គ្នាថា Pixel 4 នឹងអាចស្ដារមុខមាត់ឲ្យ Google បានឬយ៉ាងណា៕
ចុចអាន៖