• 2019-04-01 01:50:43
  • ព័ត៌មាន

បែបនេះនរណាប្រជែងឈ្នះ! គំរូ​ Galaxy Note 10 ​ប្រើ​អេក្រង់​ពេញ កាមេរ៉ា​មុខ​ផុស​ចេញ​តាម​ប៊ិច

  • 2019-04-01 01:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ព្យាករណ៍​ក្រុមហ៊ុន Samsung រំពឹង​នឹង​ចេញ​ផ្សាយ​ស្មាតហ្វូន​ Galaxy Note 10 ​នា​អំឡុង​ខែ​សីហា​ខាង​មុខ​នេះ ប៉ុន្តែ​ជា​រឿយៗ​ចចាមអារ៉ាម​និង​ការ​ស្រមើស្រមៃ​ជា​ច្រើន​របស់​ក្រុម​អ្នក​រចនា​បាន​បង្ហោះ​ចែក​រំលែក​ឥត​ឈប់ឈរ។

វីដេអូ​ថ្មី​មួយ​ទៀត​រចនា​ដោយ​លោក Muhsin M.Belaal Auckburaully នៃ​ក្រុម DBS Designing បាន​បង្ហោះ​ពី​រូបរាង​នៃ Galaxy Note 10 មាន​ការ​រចនា​តួ​ខ្លួន​ថ្មី​ស្រឡាង អម​បច្ចេកវិទ្យា​ថ្មី​មួយ​ភាគ​ធំ​មិន​គួរ​ឲ្យ​ជឿ។

នោះ​គឺ​ការ​រចនា​អេក្រង់​ផ្ទៃ​ពេញ​ដែល​គ្មានសល់គែម​ឬ​ឡេន​ដក់​ជាប់​អេក្រង់​ផ្នែក​ខាង​មុខ ពោល​គឺ​តាម​ប្រភព​អ្នក​រចនា​ជឿ​ថា Note 10 ​នឹង​ប្រើ​កាមេរ៉ា​ផុស​លោត​ចេញ​តាម​ផ្នែក​ខាង​ក្រោម​លើ​ប៊ិច S-Pen ដែល​រាល់​ពេល​អ្នក​បើក​ដំណើរការ​ចូល​កាមេរ៉ា​មុខ នោះ​ប៊ិច​នឹង​ផុស​ចេញ​មក​ក្រៅ ស្រដៀង​កាមេរ៉ា​ទម្រង់ Pop-up មាន​លើ​ស្មាតហ្វូន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​នា​ពេល​សព្វថ្ងៃ។

ជាង​នេះ​ទៅ​ទៀត​នឹង​មាន​ការ​វិវត្ត​ឡើង​ដល់​កាមេរ៉ា​ក្រោយ ៤ គ្រាប់​បែប​ផ្តេក លុប​ចោល​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ជា​ដើម។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់