• 2019-03-31 02:37:43
  • ព័ត៌មាន

Sony នឹង​កាត់​បន្ថយ​បុគ្គលិក​ពាក់​កណ្ដាល​ត្រឹម​ឆ្នាំ ២០២០ លើ​ជំនួញ​ផលិត​ស្មាតហ្វូន

  • 2019-03-31 02:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​រុះរើ​រចនា​សម្ព័ន្ធ​ក្រុមហ៊ុន Sony​ ដោយ​​នឹង​ដាក់​​​ជំនួញ​ផលិត​ស្មាតហ្វូន​បញ្ចូល​គ្នា​​ជា​មួយ​នឹង​​ជំនួញ​ទូរទស្សន៍ និង​ ​ជំនួញ​កាមេរ៉ា នៅ​​ខាង​ជំនួញ​ផលិត​ស្មាតហ្វូន​នេះ​ក៏​នឹង​មាន​ការ​​ជម្រុះ​ចោល​បុគ្គលិក​ផង​ដែរ។

​​​របាយការណ៍​ចេញ​ពី​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​​នៅ Sony Mobile នឹង​មាន​ការ​កាត់​បន្ថយ​បុគ្គលិក​ចំនួន​ពាក់​កណ្ដាល​ត្រឹម​ខែ​មីនា ឆ្នាំ ២០២០ ពោល​ស្មើ​ប្រមាណ ២ ពាន់​នាក់​ឯណោះ។ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ Sony ក៏​នឹង​កាត់​បន្ថយ​ទំហំ​ទីផ្សារ​ស្មាតហ្វូន​របស់​ខ្លួន ដោយ​ផ្ដោត​តែ​នៅ​លើ​ទីផ្សារ​អឺរ៉ុប និង នៅ​អាស៊ី​បូព៌ា ហើយ​កាត់​បន្ថយ​នៅ​អាស៊ី​អាគ្នេយ៍។

ការ​កាត់​បន្ថយ​បុគ្គលិក​នេះ​គឺ​ក្រោយ​ពី​ទីផ្សារ​របស់​ Sony Mobile កាន់​តែ​រួម​តូច​ទៅៗ ដោយ​មាន​មិន​ដល់​ ១% ផង ហើយ​ចំនួន​លក់​ស្មាតហ្វូន​នៅ​ឆ្នាំ ២០១៨ រំពឹង​ថា​មាន​ចំនួន​ត្រឹម ៦,៥ លាន​គ្រឿង​ប៉ុណ្ណោះ។ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ​នេះ ក្រុមហ៊ុន​រំពឹង​ថា​ជំនួញ​ផលិត​ស្មាតហ្វូន​នឹង​អាច​រក​ប្រាក់​ចំណេញ​បាន​នៅ​ត្រីមាស​ឆ្នាំ ២០២០៕​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់