• 2019-03-30 06:35:00
  • ព័ត៌មាន

​Huawei​ ​P30​ ​សេរ៊ី​ Zoom ចូលបាន ៥០ ដង ឥលូវ​ហ្សូម​ចេញ​ឯកអគ្គ​រដ្ឋទូត​ពីរ​រូប​ទៀត!​

  • 2019-03-30 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ ​Huawei​ ​បាន​ Zoom(ហ្សូម​) ចាប់​ព្រះច័ន្ទ​ពីទី​ក្រុងប៉ារីស​មក​ទីក្រុង​ភ្នំពេញ​ ​ក្នុង​កម្មវិធី​ ​VIP​ ​Moon​ ​Night​ ​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន​ ​P30​ ​សេរ៊ី​ ​កាមេរ៉ា​បួន​គ្រាប់​របស់​ ​Leica​ ​ដំបូង​គេ​បំផុត​លើ​ពិភពលោក​ជា​ផ្លូវការ​នៅ​ប្រទេស​ ​ ​កម្ពុជា​ ​ដោយមាន​ការចូលរួម​ពី​តំណាង​ចែកចាយ​មក​ពី​ទូទាំង​ប្រទេស​ ​ដៃគូ​អាជីវកម្ម​ ​និង​បណ្តា​សារព័ត៌មាន​យ៉ាងច្រើន​កុះករ​ ​កាលពី​ម្សិលមិញ​នៅ​សណ្ឋាគារ​ ​Sofitel​ ​។

P30​ ​Pro

​កំពូល​ស្មា​ត​ហ្វូ​ន​ ​P30​ ​សេ៊រី​ ​មាន​សមត្ថភាព​ខ្លាំង​អស្ចារ្យ​ ​ក្នុង​ការ​ថតរូប​ ​ដែល​បំពាក់​ដោយ​ឡែន​ ​SuperZoom​ ​អាច​ហ្សូម​បែប​ ​Optical​ ​បាន​ ​5ដង​ ​ហ្សូម​បែប​ ​Hybrid​ ​បាន​ ​10ដង​ ​និង​ជាពិសេស​ ​ហ្សូម​បែប​ ​Digital​ ​បាន​រហូតដល់​ ​50ដង​ ​ហ្សូម​បាន​ដល់​ឋាន​ព្រះច័ន្ទ​ដូច​ឃើញច្បាស់​ផ្ទាល់​និង​ភ្នែក​!​ ​តិច​ថា​អត់​កប់​ម៉ា​មាត់​ទៅ​!​

​ដូច្នេះហើយ​ ​បាន​ជា​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​ ​មានឈ្មោះ​ថា​ ​VIP​ ​Moon​ ​Night​។​ ​មិន​តែប៉ុណ្ណោះ​ ​ស៊ូ​ភើ​កាមេរ៉ា​ ​Leica​ ​4​ ​គ្រាប់​ ​ខាងក្រោយ​គឺ​មាន​ទំហំ​ ​40MP​ ​ដែល​បំពាក់​ ​Super​ ​Spectrum​ ​Senor​ ​កាមេរ៉ា​ទំហំ​ ​20MP​ ​ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប​ ​Ultra​-​Wide​ ​Angle​ ​ ​កាមេរ៉ា​ ​Telephoto​ ​ទំហំ​ ​8MP​ ​និង​កាមេរ៉ា​ ​Huawei​ ​TOF​។​

P30​ ​Pro

​លើស​ពីនេះ​ទៅទៀត​ ​កំពូល​ស្មា​ត​ហ្វូ​ន​ ​P30​ ​សេរ៊ី​ ​អាច​ផ្តិត​យក​រូបភាព​ច្បាស់​គ្មាន​គូ​ប្រៀប​ដូច​ឃើញ​ផ្ទាល់​និង​ភ្នែក​នៅពេល​យប់​ ​ដោយ​កម្រិត​ ​ISO​ ​ខ្ពស់​សូម្បីតែ​ក្នុង​ទី​ងងឹត​ ​មិនសូវ​មាន​ពន្លឺ​ ​ជាមួយ​ស៊ូ​ភើ​កាមេរ៉ា​បច្ចេកវិទ្យា​ ​Super​ ​Sensing​ ​Leica​ ​បួន​គ្រាប់​ ​ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់​ ​យក​ផ្ទៃ​ក្រោយ​ព្រាល​ ​ពន្លឺភ្លើង​ ​Bokeh​ ​ដែល​ជា​ស្រមោល​ ​ភ្លើង​ជាប់គ្នា​ ​ឫ​ច្បាស់​កន្លែងណា​មួយ​ក៏បាន​ជាមួយ​កាមេរ៉ា​ ​TOF​ ​ចាប់​ប្លង់​វី​ឌី​អូ​ពីរ​ប្លង់​ថត​នៅ​លើ​អេក្រង់​តែមួយ​ដំណាលគ្នា​អាច​ឲ្យ​អ្នក​ឃើញ​ប្លង់​បាន​ពី​ ​ ​ចំងាយ​និង​មើល​កៀក​។​ ​អស់​ទាស់​ហ្មង់​!​ ​P30​ ​Pro​ ​ទំលាក់​កំពូល​ស្មា​ត​ហ្វូ​នដ​ទៃ​ ​ដោយ​ទទួល​បាន​តំណែង​ជើងឯក​កំពូល​ ​ក្នុង​តារាង​ ​DxOMark​ ​ដោយ​ទទួល​បាន​ ​112​ ​ពិន្ទុ​ ​លើ​កា​រហ្សូ​មនិង​ការ​ថត​បែប​ ​Bokeh​។

​កាន់តែ​រំជើបរំជួល​ ​និង​ភ្ញាក់ផ្អើល​ ​ក្រុមហ៊ុន​ក៏បាន​ប្រកាស​ស្វាគមន៍​ឯកអគ្គ​រដ្ឋទូត​ថ្មី​ពីរ​រូប​ជា​ផ្លូវការ​ ​គឺ​ម្ចាស់​បទ​ ​កា​ម៉ា​ប់ៗ​កំពូល​តារាចម្រៀង​ល្បី​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​នៅ​ប្រទេស​កម្ពុជា​ ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​កំពូល​តារាចម្រៀង​ប្រុស​ដ៏​ល្បីឈ្មោះ​ ​គឺ​លោក​ ​នី​កូ​ ​ក្នុង​កម្មវិធី​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន​ ​P30​ ​សេរ៊ី​។​ ​ឯកអគ្គ​រដ្ឋទូត​ថ្មី​ទាំងពីរ​រូប​ ​ពិតជា​សាក​សម​បំផុត​សម្រាប់​ ​Huawei​ ​ដោយសារតែ​ក្រុមហ៊ុន​ ​Huawei​ ​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​ពីរ​ ​និង​ជា​ម៉ាក​ដែល​មាន​ទទួលការ​ទុកចិត្ត​ខ្ពស់​ពីអ​តិថិ​ជន​ ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជុំវិញ​ពិភពលោក​ ​ព្រមទាំង​មាន​បច្ចេកវិទ្យា​និង​ផលិតផល​ឈានមុខ​គេ​បង្អស់​។

​លោក​ ​Henry​ ​Hsiao​ ​នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​ ​Huawei​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា​ ​យើង​តែងតែ​ផ្តោត​សំខាន់​លើ​ការបង្កើត​ថ្មី​ ​និង​បច្ចេកវិទ្យា​ឈានមុខ​គេ​បំផុត​ ​ចំពោះ​ផលិតផល​របស់​យើង​ ​ហើយ​ការ​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន​ ​P30​ ​សេរ៊ី​នេះ​ ​គឺជា​របកគំហើញ​ថ្មី​នៃ​ស៊ូ​ភើ​កាមេរ៉ា​ ​សមត្ថភាព​ខ្លាំង​អស្ចារ្យ​ ​លើស​ពី​កំពូល​ស្មា​ត​ហ្វូ​ន​ធម្មតា​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​។​ ​ខ្ញុំ​ពិតជា​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ ​ដែល​កំពូល​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ ​ប្រទេស​កម្ពុជា​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ ​លោក​ ​នី​កូ​ ​ក្លាយជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ក្រុមហ៊ុន​ ​Huawei​ ​នៅ​ប្រទេស​កម្ពុជា​!​ ​ស្វាគមន៍​អ្នក​ទាំងពីរ​ជា​ ​ឯកអគ្គ​រដ្ឋទូត​របស់​ ​Huawei​។

​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​លើកឡើង​ក្នុង​វី​ឌី​អូ​របស់​កញ្ញា​ថា​ ​“​ ​នាងខ្ញុំ​ពិតជា​មាន​កិត្តិយស​ ​និង​រំភើប​យ៉ាង​ខ្លាំង​ដែល​ក្លាយជា​សមាជិក​របស់​ក្រុមហ៊ុន​ ​Huawei​ ​ជាឯក​អគ្គរដ្ឋទូត​។​ ​ហ្សូម​ដល់​ឋាន​ព្រះច័ន្ទ​ ​ជាមួយ​កំពូល​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​P30​ ​សេរ៊ី​។​”​

​លោក​ ​នី​កូ​ក៏បាន​លើកឡើង​ថា​ ​“​ ​នេះ​ជាលើកដំបូង​ហើយដែល​ខ្ញុំ​បាន​ក្លាយជា​ឯកអគ្គ​រដ្ឋទូត​ ​សម្រាប់​ម៉ាក​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​។​ ​ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​ក្រុមហ៊ុន​ ​Huawei​ ​ដោយសារ​ ​Huawei​ ​ជា​ម៉ាក​ដ៏​ល្បី​ដែល​មានការ​ទទួលស្គាល់​ចំពោះ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ ​និង​តែងតែមាន​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​ហើយ​ខ្ញុំ​ពិតជា​ស្រលាញ់​កំពូល​ស្មា​ត​ហ្វូ​ន​ ​P30​ ​សេរ៊ី​ ​ខ្លាំង​ណាស់​ជាពិសេស​ស៊ូ​ភើ​កាមេរ៉ា​នេះ​តែម្តង​។​”​

P30​ ​Pro

​ក្រុមហ៊ុន​ក៏បាន​ប្រកាស​ពី​ការ​កុម្ម៉ង់​ទិញទុក​មុន​សម្រាប់​ ​កំពូល​ស្មា​ត​ហ្វូ​ន​ ​P30​ ​Pro​ ​មានតម្លៃ​ ​$​899 ថែមទាំង​ទទួល​បាន​ ​Wireless​ ​Charger​ ​និង​នាឡិកា​កា​លី​បសុ​ខ​ភាព​ ​រី​ឯកំ​ពូល​ស្មា​ត​ហ្វូ​ន​ ​P30​ ​តម្លៃ​ ​$​699​ ​ថែម​ ​Body​ ​Fat​ ​Scale​ ​និង​នាឡិកា​កា​លី​បសុ​ខ​ភាព​ ​ដោយ​អតិថិជន​អាច​ទទួលយក​កំពូល​ស្មា​ត​ហ្វូ​ននេះ​ពី​បណ្តា​ហាង​ដែល​បា​នកុម្ម៉ង​ទុក​ចាប់ពី​ថ្ងៃ​ ​05​-​07​ ​មេសា​ ​2019​។​

​មិន​តែប៉ុណ្ណោះ​ ​សម្រាប់​មួយ​ម៉ូដែល​ទៀត​ដែល​កំពុងតែ​ទទួល​បានការ​គាំទ្រ​យ៉ាង​គំហុក​ ​កំពូល​ស្មា​ត​ហ្វូ​ន​ ​P30​ ​Lite​ ​តម្លៃ​ត្រឹមតែ​ ​$​339​ ​ថែម​ ​Bluetooth​ ​speaker​ ​និង​ ​ស៊ី​ម​ស្មា​ត​លេខ​ពិសេស​ ​គម្រោង​ស្មា​ត​ធំ​ហ្មង់​ ​និង​ព្រមទាំង​មានឱកាស​ឈ្នះ​រថយន្ត​ ​Mazda​ ​2​ ​ផង​ដែរ​៕ ​

P30​ ​Lite

អត្ថបទ៖ រក្សា

មតិយោបល់